ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តី ម្នាក់បានស្លាប់ភ្លាមៗនៅក្នុងករណីផ្ទុះដុំម្សៅ សូដ្យូមក្លរ៉ាត សម្រាប់បាញ់ដើម តាង៉ែន ឲ្យចេញផ្លែ

92

 

បាត់ដំបង៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង បានឲ្យដឹងថា ស្រ្តីវ័យ២៦ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនៅក្នុងករណីផ្ទុះដុំម្សៅ សូដ្យូមក្លរ៉ាត (SodiumChloride)សម្រាប់បាញ់បញ្ជាដេីមមៀនប្ញហៅតាង៉ែន​ ។

ករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី​ ១៣​ ខែ​ មិថុនា​ ឆ្នាំ​២០២០ វេលាម៉ោង១៣និង៣០នាទី​ ស្ថិតនៅចំការ មៀនមួយកន្លែងក្នុងភូមិតាគ្រក់​ឃុំ​ត្រែង​ ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង​ ​ ។

ករណីផ្ទុះម្សៅ សូដ្យូមក្លរ៉ាតឡេីងក្នុងពេលដែលប្អូនស្រី យាន​ យ៉ា​ ជាកម្មករចំការ បានយកដុំម្សៅ​សាន​ ជាសូដ្យូមក្លរ៉ាតដាក់ក្នុងធុងជ័រខៀវលាយទឹក មកបុក​ ពេលកំពុងបុកប​ណ្តាលឱ្យផ្ទុះឡេីង​ស្លាប់ភ្លាមៗនៅនឹងកន្លែង។

សូមជម្រាបជូនថា អ្នកដាំដេីមតាង៉ែន តែងប្រេី​ប្រាស់ថ្នាំបាញ់ដេីមដេីម្បី​បញ្ជាឱ្យចេញផ្លែ​ហេី​យ​​ថ្នាំដែល​បាញ់នេះត្រូវប្រេីប្រាស់ទឹកថ្នាំម្សៅសូដ្យូមក្លរ៉ាត​(SodiumChloride)ដែល​លាយជា​ល្បាយ​សម្រាប់បាញ់​ ក៏ប៉ុន្តែការប្រេីប្រាស់ដុំម្សៅសូដ្យូមក្លរ៉ាតមក​បុកបែបនេះគឺពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់។ ករណីនេះបានឱ្យដឹងពីមន្រ្តីនៃស្នងការដ្ឋាន​នគរបាលខេត្ត​បាត់ដំបង ។

លោកសូមធ្វេីការអំពាវនាវដល់បងប្អូនប្រជា​ពលរដ្ឋ​ សូមមេត្តាប្រុងប្រយ័ត្នចំពោះការ​ប្រេី​ប្រាស់វត្ថុទាំងនេះ​ ព្រោះវត្ថុនេះពិតជាបង្កគ្រោះ​ថ្នាក់ដល់អាយុជីវិត យ៉ាងពិតប្រាកដ​ ៕

អត្ថបទដែលជាប់ទាក់ទង