ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិន​រកឃើញ​អ្នក​ឆ្លង​វីរុស COVID-19 ថ្មី​ជិត ៥០​នាក់​

106

 

​ចិន​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស COVID-19 ថ្មី​ចំនួន ៤៩​នាក់​គិត​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដែលមាន​ការធ្លាក់ចុះ បើ​ធៀប​ទៅនឹង​ថ្ងៃ​សៅរ៍ មាន​ដែលមាន​អ្នក​ឆ្លង​ថ្មី​ចំនួន ៥៧​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​អាជ្ញាធរ​សុខាភិបាល​ជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​គណៈកម្មាការ​សុខាភិបាល​ជិត​បាន​និយាយ​ក្នុង​សេចក្តី​ប្រកា​ថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​សរុប មាន ៣៩​ករណី​ជាការ​ឆ្លង​ក្នុងស្រុក​។ ៣៦​ករណី​ជាការ​ឆ្លង​នៅក្នុង​ទីក្រុង​ប៉េកាំង​។​

​មានការ​ឆ្លង​ថ្មី​ចំនួន ១០​ករណី​នៅក្នុង​ប្រទេស​ចិន ដែលជា​ការឆ្លង​នាំចូល​មកពី​ខាងក្រៅ​ប្រទេស​។ ស្ថាប័ន​ដដែល​ក៏បាន​រាយការណ៍​ថា មាន​ករណី​សង្ស័យ​ចំនួន ១៨​។​

​ចំនួន​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​មាន​ចំនួន ៨៣.១៨១​នាក់ និង​អ្នក​ស្លាប់មាន ៤.៦៣៤​នាក់​។​

​បច្ចុប្បន្ន ចិន​នៅមាន​អ្នកជំងឺ​ត្រឹម ១៧៧​នាក់​ប៉ុណ្ណោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​មាន​អ្នកជំងឺ​សរុប​ទាំងអស់​ចំនួន ៧៨.៣៧០​បានជា​សះស្បើយ​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះ​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩​។ រហូតមកដល់​ពេលនេះ វីរុស​មរណៈ​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង ៤២៣.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៧,៥៥​លាន​នាក់​ទូទាំង​ពិភពលោក​៕

អត្ថបទដែលជាប់ទាក់ទង