ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំ និងសហព័ន្ធខ្មែរកីឡាហែលទឹក នឹងបង្កើតគណៈកម្មការគ្រប់គ្រងអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ

101

ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ស៊ួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកនាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចូលរួមការប្រជុំពិភាក្សាការងារកិច្ចព្រមព្រៀងគ្រប់គ្រងនិងការបង្កើតគណៈកម្មការាគ្រប់គ្រងការប្រើប្រាស់អាងហែលទឹកនៃពហុកីឡដ្ឋានជាតិ។
លោកស៊ួងហេងតំណាងឲ្យប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានមានប្រសាសន៍ថាលោកប្រធានស្នើសុំឲ្យក្រសួងអប់រំយុវជន
និងកីឡាត្រូវរកដៃគូឯកជនមកគ្រប់គ្រងអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ ប៉ុន្តែខាងបច្ចេកទេសត្រូវឲ្យខាងសហព័ន្ធអ្នកទទួលខុសត្រូវ។ លោកបន្តថា “មិនអនុញ្ញាតឲ្យមានការស្នាក់នៅ និងលក់ក្នុងដូរជាលក្ខណៈឯកជនឡើយ ។ ពីព្រោះកីឡាករ-កីឡាការិនី និងអ្នកហែលទឹកសុខភាពត្រូវការអាហារសម្រន គួរតែមានការលក់ដូរចំណីអាហារស្រាល។
លោកស សុខាក៏បានមានប្រសាសន៍ថាការបង្កើតគណៈកម្មការាគ្រប់គ្រងការប្រើប្រាស់អាងហែលទឹកនៃពហុកីឡដ្ឋានជាតិធ្វើ
ឡើងដើម្បីឲ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រងព្រោះក្រសួងអប់រំយុវជននិងកីឡាក៏បានធ្វើជាមួយសហព័ន្ធកីឡាជាតិជាច្រើនមកហើយ។ ក្រសួងមិនចង់បានប្រាក់ចំណូលពីអាងហែលទឹកឡើយ តែសុំឲ្យសហព័ន្ធខ្មែរកីឡាហែលទឹកត្រូវធ្វើរបាយការណ៍ឲ្យច្បាស់ពីចំណូល និងចំណាយ៕

អត្ថបទដែលជាប់ទាក់ទង