ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស៊ាន បូរ៉ាតបន្តកាន់កាប់តំណែងជា ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា

124

ភ្នំពេញ៖លោកស៊ាន បូរ៉ាតរដ្ឋលេខាធិការ នៃក្រសួងអប់រំយុវជននិងកីឡាបាន បន្តកាន់កាប់តំណែងជាប្រធានសហព័ន្ធកីឡា
បាល់បោះកម្ពុជាអាណត្តិទី៨ ឆ្នាំ២០២០-២០២៣បន្ទាប់ពី សហព័ន្ធបានធ្វើមហាសន្តិបាត បញ្ចប់អាណត្តិចាស់របស់ខ្លួនកាលណីដើមសប្ដាហ៍
កន្លងមក ។
សម្រាប់អាណត្តិទី៨ឆ្នាំ២០២០២០២៣ មានសមាជិកគណៈកម្មាធិការប្រតិបត្តត្រូវបាន បង្កើនចំនួនដល់១៥រូបចំណែកអគ្គលេខា
ធិការនិងអគ្គលេខាធិការរងរបស់ សហព័ន្ធមិនមែនជាសមាជិកឡើយ។
សមាជិកចំនួន១៥រូបរួមមានលោក ស៊ាន បូរ៉ាត ជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា លោក អ៊ុក សិទ្ធិជាតិ លោក ឈី សម្បតិ្ត លោក ខេស៊ី បាណេត លោក សាំ យៀង លោក ជូ សុខារី លោក រ៉ាឌី មុំ លោក សាន់ នី លោក គឹម រ័ត្នណារិន លោក ប៉ុន សុខ លោក ហ៊ុន សាមុត លោក ដួង មាសចំរើន លោក ផ្លុង លីលោកឌៀន អែម ប៊ុន្នី និងលោក អ៊ុ ចាន់តារា ។
នាពេលបច្ចុប្បន្នសហព័ន្ធមានការខ្វះខាតធនធានមនុស្សអ្នកឧបត្តម្ភនៅមានកម្រិតនិងពុំទាន់មានការចូលរួមពីសំណាក់មហាជនច្រើនកុះករនៅឡើយហើយស្មារតីសហការនិងការបំពេញការងារជាក្រុមនៅពុំទាន់មានការស៊ីសង្វាក់គ្នាចំពោះហេដ្ឋារចនាសម្ព័ន្ធដូចជាទី
លានមានតិចតួចនិងមិនទាន់សមស្របតាមស្តង់ដាបច្ចេកទេសព្រមទាំងខ្វះខាតនូវសម្ភារបច្ចេកទេសដែលបំពាក់នៅទីលានប្រកួតនិងសមស្របតាមស្តង់ដាប្រកួត ៕

អត្ថបទដែលជាប់ទាក់ទង