ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីទំនាស់គ្នារវាង ក្រុមក្មេងស្ទាវ២ក្រុម ដេញកាប់គ្នាដោយ ប្រេីកាំបិតប៉័ងតោ របួសទាំងសងខាង មិនមែនប្លន់យកម៉ូតូ Zoomer X នៅបឹងកេងកងនោះទេ

120

ភ្នំពេញ៖ មានករណី កាប់ជិតដាច់ដៃប្លន់យកម៉ូតូ Zoomer X នៅបឹងកេងកងនោះ គឺ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០បានចេញ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ ចំពោះសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយខុសពីការពិតដែលតាមពិតមិនមែនជាករណីប្លន់ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយបំភ្លេីសពីការពិត ដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ក៏ដូចជាធ្វេីឲ្យបានការប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ ជាក់ស្តែងជាករណីទំនាស់គ្នារវាងក្រុមក្មេងស្ទាវ២ក្រុមដែលដេញកាប់គ្នាដោយប្រេីកាំបិតប៉័ងតោ ដែលបណ្តាលឲ្យរបួសទាំងសងខាង។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងលោកវរសេនីយ៍ទោ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង សូមធ្វេីការបដិសេធទាំងស្រុងចំពោះសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយថា ( មានករណី កាប់ជិតដាច់ដៃប្លន់យកម៉ូតូ Zoomer X នៅបឹងកេងកង ) នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៦:៤០នាទី នៅតាមបណ្តោយផ្លូវ ៣៦០ ។

តាមពិតមិនមែនជាករណីប្លន់ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយបំភ្លេីសពីការពិត ដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ក៏ដូចជាធ្វេីឲ្យបានការប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ ជាក់ស្តែងជាករណីទំនាស់គ្នារវាងក្រុមក្មេងស្ទាវ២ក្រុមដែលដេញកាប់គ្នាដោយប្រេីកាំបិតប៉័ងតោ ដែលបណ្តាលឲ្យរបួសទាំងសងខាង ពេលនេះក្មេងដែលរងរបួសទាំង២ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យ និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការខណ្ឌបឹងកេងកង ។

សូមអ្នកប្រេីប្រាស់ហ្វេសប៊ុក ក៏ដូចជាសារព័ត៌មានមួយចំនួន សូមស្រាវជ្រាវរកប្រភពនៃព័ត៌មានឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងធ្វេីការផុសជាសាធារណ: ព្រោះថាការផុសព័ត៌មានមិនពិត វាអាចធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ប៉ះពាល់ដល់កិត្តិយសបុគ្គល និងអង្គភាព ជាពិសេសធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសង្គមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង