នៅថ្ងៃនេះ អ្នកជំងឺកូវីដ១៩ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីជំងឺកូវីដថ្មីទេ
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតឲ្យជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ នៅថ្ងៃទី១៦ ខែមិថុនា។ គិតត្រឹមថ្ងៃទី១៧ ខែមិថុនានេះ មានអ្នកឆ្លងកូវីដ-១៩សរុប១២៨នាក់ ក្នុងនោះជាសះស្បើយ១២៦នាក់ និងកំពុងសម្រាកព្យាបាល២នាក់ និងមិនមានករណីស្លាប់ទេ។
អ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅពេលនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានទីលំនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕