ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ស្នើសុំឱ្យ សហព័ន្ធកសិកម្មជាតិកូរ៉េ NH ពិនិត្យនិងផ្តល់ការបណ្ដុះបណ្ដាលជំនាញ និងចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងអភិវឌ្ឍ ប្រព័ន្ធសហករណ៍ជាតិ ជាមួយកម្ពុជា

88

កូរ៉េ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង លោកឡុងឌីម៉ង់បានស្នើសុំឱ្យ សហព័ន្ធកសិកម្មជាតិកូរ៉េNH (NongHyup)ពិនិត្យនិងផ្តល់នូវការបណ្ដុះបណ្ដាល ទាំងរយៈពេលខ្លីនិងវែង នូវជំនាញ ក៏ដូចជាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងអភិវឌ្ឍនៃប្រព័ន្ធសហករណ៍ជាតិ ជាមួយកម្ពុជា។

   ការស្នើបែបនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នៅក្នុងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ខណៈដែលលោកអគ្គរាជទូតជួបពិភាក្សាការងារជាមួយលោក Lee Seong-hee អគ្គនាយកថ្មីរបស់ NH (NongHyup)

   មន្ត្រីនៃស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង បានអោយដឹងថា សហព័ន្ធកសិកម្មជាតិកូរ៉េ NH (NongHyup) បានចាប់ផ្ដើមកសាងកាលពីឆ្នាំ១៩៦១ ដោយជាប់ចំណាត់ថ្នាក់លេខ ២ទូទាំងពិភពលោកផ្នែកការអភិវឌ្ឍវិស័យកសិកម្ម ដែលមានតួនាទីផ្ដល់នូវគោលនយោបាយដាំដុះ ផ្គត់ផ្គង់ហិរញ្ញវត្ថុ និងទីផ្សារកសិផល។

   ក្នុងជំនួនោះលោកឡុងឌីម៉ង បានស្នើសុំឱ្យលោក Lee Seong-hee អគ្គនាយកថ្មីរបស់ NHពិនិត្យផ្តល់នូវការបណ្ដុះបណ្ដាល ទាំងរយៈពេលខ្លីនិងវែង នូវជំនាញ ក៏ដូចជាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងអភិវឌ្ឍនៃប្រព័ន្ធសហករណ៍ជាតិ ជាមួយកម្ពុជា។

   NH ក៏បានឯកភាពគ្នាជាមួយនឹងលោកឡុងឌីម៉ង  ដោយសន្យាថានឹងរួមគ្នាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឲ្យទទួលបានផ្លែផ្កា ដោយយកវិស័យកសិកម្មជាស្ពាន។

  NH នឹងពិចារណាក្នុងការចាប់ផ្ដើមគម្រោងសាកល្បង ដើម្បីអភិវឌ្ឍវិស័យកសិកម្មក្នុងសហគមន៍មួយនៅប្រទេសកម្ពុជាយើងនាខេត្តណាមួយ ជា pilot project

 

អត្ថបទដែលជាប់ទាក់ទង