ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាលខិតខំធ្វើយ៉ាង​ណាបង្ខិត​សេវាសាធារណៈឲ្យ នៅជិតប្រជាពលរដ្ឋ

60

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប មានប្រសាសន៍បញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាខិតខំធ្វើយ៉ាង​ណាបង្ខិតសេវាសាធារណៈឲ្យនៅជិតប្រជាពលរដ្ឋ ដើម្បីឲ្យពួក គាត់ងាយ ស្រួល​ក្នុងការប្រើប្រាស់សេវាសាធារណៈឲ្យកាន់តែមានប្រសិទ្ធិភាព និងតម្លាភាព។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «គោលដៅនៃការកំណែទម្រង់របស់យើង គឺ​យើង បង្ខិតរដ្ឋបាលឲ្យទៅជិតនឹងប្រជាពលរដ្ឋ ហើយរដ្ឋបាលដែលមានសិទ្ធិអំណាច និងមានធនធាន ដើម្បីប្រជាពលរដ្ឋគាត់ងាយសុំសេវាសាធារណៈ និងងាយស្រួល​បម្រើប្រជាពលរដ្ឋ»។

សម្ដេចក្រឡាហោម បន្ដថា ក្នុងន័យនេះទើបរាជរដ្ឋាភិបាលកសាងបាន​នូវរដ្ឋបាលឯកភាពរួមមួយ ដើម្បី បម្រើសេវាសាធារណៈជូនប្រជា​ពលរដ្ឋឲ្យកាន់​តែមានប្រសិទ្ធខ្ពស់ តាមរយៈមន្ដ្រីជំនាញទាំងអស់នៅតាមមូលដ្ឋានដែល គ.ជ.អ.ប បានប្រគល់ និងផ្ទេរភារកិច្ចដល់ពួកគាត់។ សម្ដេចក្រឡាហោម រំលឹកថា នាពេលកន្លងមកនៅសាលាស្រុកមួយចំនួន ធនធានមនុស្សដែល​យើងមានភាគ​ច្រើនគឺមានតែផ្នែករដ្ឋបាល និងផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះ ដោយឡែកវិស័យដទៃទៀត មិនសូវមាននោះឡើយ ដូច្នេះហើយទើបរាជរដ្ឋាភិបាល សម្រេចផ្ទេរអំណាចទៅឲ្យស្រុក ដើម្បីជ្រើសរើសមន្ដ្រីជំនាញដែលខ្លួនត្រូវការ។

សម្ដេចក្រឡាហោម បន្ដថា ក្នុងន័យនេះទើបរាជរដ្ឋាភិបាលកសាងបាន​នូវរដ្ឋបាលឯ​ក​ភាព​រួមមួយ ដើម្បី បម្រើសេវាសាធារណៈជូនប្រជា​ពលរដ្ឋឲ្យ​កាន់តែមានប្រសិទ្ធខ្ពស់ តាមរយៈមន្ដ្រីជំនាញទាំងអស់នៅតាមមូលដ្ឋានដែល គ.ជ.អ.ប បានប្រគល់ និងផ្ទេរភារកិច្ចដល់ពួកគាត់។ សម្ដេចក្រឡាហោម រំលឹកថា នាពេលកន្លងមកនៅ​សាលាស្រុកមួយចំនួន ធនធានមនុស្សដែលយើង​មានភាគច្រើនគឺមានតែផ្នែករដ្ឋបាល និងផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះ ដោយឡែកវិស័យ​ដទៃទៀត មិនសូវមាននោះឡើយ ដូច្នេះហើយទើបរាជរដ្ឋាភិបាល សម្រេចផ្ទេរអំណាច​ទៅឲ្យស្រុក ដើម្បីជ្រើសរើស​មន្ដ្រីជំនាញដែលខ្លួនត្រូវការ៕

អត្ថបទដែលជាប់ទាក់ទង