វេទិកានយោបាយក្រុមប្រឹក្សាភិបាល រដ្ឋមន្រ្តីអប់រំអាសីុអាគ្នេយ៍ (SEAMEO) តាមប្រព័ន្ធអេឡិចត្រូនិក៖វិស័យអប់រំបន្ទាប់ពីចប់ជំងឺកូវីត19 ក្នុងពិភពលោក
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីភាពបើកសន្និសីទថ្នាក់តំបន់តាមប្រព័ន្ធអេឡិចត្រូនិកស្ដីពី វេទិកានយោបាយក្រុមប្រឹក្សាភិបាលរដ្ឋមន្រ្តីអប់រំអាសីុអាគ្នេយ៍ដោយផ្ដោតទៅលើយន្តការដែលទាក់ទងនឹងសុខភាពអាស៊ាននិងវេទិកាផ្សេងៗដើម្បីវាស់ស្ទង់ការប្រឆាំងកូវីដ19 និងជាខ្សែបន្ទាត់ដើម្បីគ្រប់គ្រងការរីករាលដាលកូវីដ19 ។
ថ្លែងក្នុងឨកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានលើកឡើងថា ប្រទេសកម្ពុជាបានអនុវត្តនិងទំនាក់ទំនងជាមួយវិស័យសុខាភិបាលក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិដើម្បីប្រឆាំងកូវីដ19 ។ជាក់ស្ដែងក្រសួងអប់រំយុវជននិងកីឡា មានគោលនយោបាយសំខាន់ៗចំនួន៣ដើម្បីចូលរួមទប់ស្កាត់ការប្រឆាំងជំងឺកូវីដ១៩៖
១. ការឆ្លើយតបគោលនយោបាយនិងការអប់រំនៃការទប់ស្កាត់ការរាលដាលជំងឺកូវីដ19
២. ការអនុវត្តវិធីសាស្រ្តល្អៗដើម្បីគ្រប់គ្រងប្រព័ន្ធអប់រំក្នុងអំឡុងពេលការពារជំងឺកូវីដ19
៣. យុទ្ធសាស្រ្តនិងការណែនាំនាយកសាលាការបើកសាលានិងការរៀនសូត្រនាពេលអនាគតក្រោយវិបត្តិកូវីដ19។
ឯកឧត្តមបានបន្តទៀតថាការឆ្លើយតបគោលនយោបាយដ៏ត្រឹមត្រូវយុទ្ធសាស្ដ្រនិងផែនការអាចបព្ជាៀសការខាតបង់យ៉ាងធ្ងន់ធ្ងរនិងចាប់យកឱកាសពីវិបត្ដិទៅជាឱកាសល្អដើម្បីទទួលបានសមភាពនិងប្រព័ន្ធអប់រំដែលមានគុណភាព។ ការឆ្លើយតបទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលបានបព្ជាៀសការឆ្លងរាលដាលជម្ងឺកូវីដ19 បានអនុវត្តទាន់ពេលនិងមានប្រសិទ្ធភាពខ្ពស់៕