សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បន្ថែមសមាជិក ប្រតិបតិ្តចំនួន២៣នាក់ សម្រាប់អាណត្តិថ្មី
ភ្នំពេញ៖ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាសមាជិកអាណត្តិចាស់សម្រេចបោះឆ្នោតនៅមហាសន្និបាតជ្រើសរើសលោកបណ្ឌិត មាស សារិន ឲ្យក្លាយប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា អាណត្តិថ្មី ២០២០-២០២៤របស់សហព័ន្ធដដែល។
ក្នុងឳកាសបោះឆ្នោតជ្រើសរើសប្រធាននិងសមាជិកប្រវតិបត្តិថ្មីរចំនួន២៣រូបបស់សហព័ន្ធកីឡាសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាអាណត្តិទី៤២០២០-២០២៤ដោយមានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់លោកឧត្តមសេនីយ៍ឯកតែមម៉ឺនអគ្គលេខាធិការរងគណៈ
កម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាតំណាងឲ្យក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់សមាជិកប្រតិបត្តិថ្មីអាណត្តិទី៧ ឆ្នាំ២០២០-២០២៤មានចំនួន២៣ នាក់គឺលោក មាស សារិន ប្រធាន លោក ប្រាក់ សុជាតិ លោក លោក ញ៉ែម សុទ្ធា លោក ឯម ហៀង លោក អ៊ឹម បញ្ញាវុធ លោក លី តេកហេង លោក កែម ស៊ីហួត លោក មាស សារ៉េត លោកស្រី សូរ៉ាន់ ដេត លោក ហេ ផាន់នីដែលសុទ្ធតែជាអនុប្រធាន។ អនុប្រធាន លោកស្រី ប្រាក់ សម្ជស្ស អគ្គលេខាធិការ កញ្ញា មាស តឿ កញ្ញា ងួន វត្តី លោក គង់ សុភាព ជាអគ្គលេខាធិការរង កញ្ញា សួង ចាន់តូរ៉ាទី អគ្គហេរញ្ញឹក កញ្ញា មាស ស្រីភាស់ អគ្គហេរញ្ញឹករង លោក ចាប រតនា លោក សូរ៉ាន ឌីណូ លោក ប៊ុត ចាន់សីហា លោកឧត្តមនាវី ចាយ ស៊ីជឿន លោក ស្រេង សេង លោក ពៅ វណ្ណា និងកញ្ញា ឌុច សោភ័ណ្ឌ ជាសមាជិកប្រតិបត្តធម្មតា ។
ចំពោះផែនការហិរញ្ញវត្ថុអាណត្តិទី៤ឆ្នាំ២០២០២០២៤៖សហការនិងជុំរុញលើកស្ទួយចលនាកីឡាទាញព្រ័ត្រឲ្យកាន់តែមានភាពរីកចម្រើននិងពន្លឿនទាំងបរិមាណនិងគុណភាព។សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាកំពុងតែខិតខំទំនាក់ទំនងគៀងគរគ្រប់មធ្យោបាយដើម្បីស្វែងរកចំណូល បន្ថែមទៀត ។
សហព័ន្ធបានរៀបចំគម្រោងកម្មវិធី អភិវឌ្ឍកីឡាទាញដើម្បីលើកសំណើសុំថវិកាចំណាយពីក្រសួងអប់រំ យុវជន និងកីឡា និងផ្នែក ឯកជននានា ហើយអនុវត្តឲ្យបានត្រឹមត្រូវក្នុងការប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា។