សម្តេចតេជោ ៖ ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៣ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សម្តេចបានមានប្រសាសន៍ថា ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវ ទឹកភ្នែករាប់ម៉ឺន រាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិ ចោលប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយាដ៏កម្សត់ដែលកំពុងមានផ្ទៃពោះ។
សម្តេចតេជោ បានបញ្ជាក់ថា ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ។
ព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២០ នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងាររៀបចំពិធីរំលឹកខួបលើកទី ៤៣ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២០ អញ្ជើញជាអធិតីភាពក្នុងពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី សូមអោយបានសេចក្តី សុខសប្បាយ ក្នុងការរៀបចំពិធីរំលឹកខួបលើកទី ៤៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក ២០ មិថុនា ២០២០ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៤៣ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២០។
រយៈពេល៤៣ឆ្នាំមកនេះ (ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ថ្ងៃទី២០ មិថុនា ឆ្នាំ២០២០) ប្រជាជនកម្ពុជានៅតែចងចាំ និងរំលឹកជានិច្ច នូវប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេសនឹកឃើញ នូវគុណបំណាច់មិនអាចកាត់ថ្លៃបាន ដែលសម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តយកជីវិតប្តូដើម្បីសង្គ្រោះជាតិ និងប្រជាជនកម្ពុជាពីនរកព្រៃផ្សៃ នៃរបបខ្មែរក្រហម ។
នាថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសំរេចចិត្តឆ្លងដែនចូលទឹកដីប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ដើម្បីជាការចងចាំបន្តដល់យុវជន និងក្មេងៗជំនាន់ក្រោយ ខ្ញុំបាទ សូមរំលឹក និងចងក្រងប្រវត្តិសង្ខេបត្រួសៗអំពីការតស៊ូយកជីវិតប្តូររបស់សម្តេចតេជោ ហ៊ុន សែន នាសម័យខ្មែរក្រហម។
ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺ ភូមិកោះថ្ម ឃុំទន្លូង ដែលជាបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ និងជាទីតាំងបន្ទាយឈរជើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បានក្លាយជាទិវាមួយដ៏សំខាន់នៃរបត់ប្រវត្តិសាស្ត្រប្រទេស កម្ពុជា ជាពេលវេលាដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើមដំណើរ ឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ។
មានទីតាំងចំនួន ៧ចំណុច ដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើមចេញ ដំណើរ និងបានឆ្លងកាត់ឆ្ពោះទៅការវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ នោះគឺ៖
• ចំណុចទី១. ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង ២១:០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃច័ន្ទ ៥កើត ខែអសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តបួននាក់ គឺ នុច ថន, ញឹក ហួន, ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន ចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយ ឧបត្ថម្ភក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត ។
ទីតាំងដែលសមមិត្ត ហ៊ុន សែន និង ក្រុមឆ្លងកាត់ពីខាងកម្ពុជា គឺនៅត្រង់ពាំងខ្ទរ និងអាងដាច់ដែលមានដើមទ្រយឹងធំស្កឹមស្កៃនៅក្បែនោះ ។ នៅទល់ខាងមុខ គឺជាស្រុកឡុកនិញ ក្នុងខេត្តសុងប៊ែររបស់វៀតណាម ។ មុនពេលឈានជើងចូលក្នុងទឹក ដីវៀតណាមសមមិត្ត ហ៊ុន សែន បានបែរមុខមកខាងទឹកដីកម្ពុជា ទាំងទឹកភ្នែកអលោះអាល័យ ដោយនិយាយក្នុងចិត្តថា អាយុ១៣ឆ្នាំ បែកពីស្រុកកំណើតដោយអត់សាលារៀន អាយុ២៥ឆ្នាំ បែកពីប្រទេសដោយពួកឃាតក ។
• ចំណុចទី២. វេលាម៉ោង ០២:០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានដើរចូលចម្ងាយប្រមាណ ២០០ម៉ែត្រ ទៅក្នុងទឹកដីវៀតណាម ។ អ្នកទាំងអស់គ្នាក៏បាន សម្រាករងចាំពេលភ្លឺ ដើម្បីកំណត់ទិសដៅសម្រាប់បន្តដំណើរ និងពុំមានអ្វីទទួលទាននោះឡើយ ។
ពេលនោះសំណួរមួយចំនួនដែលសមមិត្ត ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំដែន កម្ពុជា-វៀតណាមដោយការជាន់មីន ឬដោយកងការពារព្រំដែនរបស់វៀតណាមឬទេ ?
តើអាចត្រូវជាប់គុក ដោយសារការឆ្លងដែនខុសច្បាប់ឬទេ?
តើវៀតណាមជឿហើយសុខចិត្តជួយក្នុងការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ឬទេក្នុងពេលដែលវៀតណាមកំពុងមានទំនាក់ទំនងការទូតជាមួយកម្ពុជាប្រជាធិប តេយ្យ?
សំណួរចុងក្រោយ គឺតើវៀតណាមអាចចាប់បញ្ជូនមកឲ្យ ប៉ុល ពត វិញឬទេ?
នោះជាពេលដែល សមមិត្ត ហ៊ុន សែន ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីការចូលរួមក្នុងកងកម្លាំង ប្រដាប់អាវុធនៃចលនារំដោះជាតិរហូតដល់ពិការភ្នែកម្ខាង នៅ ឆ្នាំ១៩៧៥ ។
• ចំណុចទី៣. ក្រោយពីធ្វើដំណើរកាត់ព្រៃក្នុងទឹកដីវៀតណាមបានប្រមាណជិត ៦គីឡូម៉ែត្រ វេលា ម៉ោង១១:០០នាទី ជិតថ្ងៃត្រង់ ក្រុមសមមិត្ត ហ៊ុន សែន បានទៅជួបផ្លូវលំមួយក្រាលគ្រួសក្រហមក៏ បានសម្រេចលាក់អាវុធរួចរៀបចំដាំបបរដោយ អង្ករ ដែលនៅសល់ក្នុងដៃបន្តិចបន្តួច រួចបន្តដំណើរតាមផ្លូវ ថ្នល់ទៅរកជួបកងទ័ពវៀតណាម និងប្រជាជនវៀតណាម ។
• ចំណុចទី៤. វេលាម៉ោង ១៤:០០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៩៧ សមមិត្ត ហ៊ុន សែន និង ក្រុមបានដើរទៅដល់ភូមិវៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ ពីព្រំដែន ។ ពេល ប្រទះនឹងកម្មករចម្ការកៅស៊ូវៀតណាមដែលកំពុងធ្វើដំណើរ សមមិត្ត ហ៊ុន សែន ដើរសំដៅ ហើយ កម្មករនោះក៏ឲ្យក្រុមសមមិត្តរងចាំនៅទីនោះសិន ។ បន្ទាប់មកកម្មករបាននាំកម្លាំងស្វ័យការពារវៀតណាម មកដល់ដោយមានអាវុធមកជាមួយផង ។ ដំបូងវៀតណាមសង្ស័យទៅលើជនកម្ពុជាទាំងប្រាំនាក់នេះ ថា ជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ចរបស់ ប៉ុល ពត ហើយបានធ្វើការសាកសួរ ។
• ចំណុចទី៥. ក្រោយពីចាប់ផ្តើមជឿជាក់ខ្លះលើការអះអាងរបស់សមមិត្ត ហ៊ុន សែន ថាមិនមែន ជាក្រុមវាយឆ្មក់របស់ ប៉ុល ពត ទេ ភាគីវៀតណាមក៏បានដាំបាយឆ្នាំងលេខ១០ និងធ្វើម្ហូបជូនសម្រាប់ មនុស្ស៥នាក់ ដែលធ្លាប់តែហូបបបរជាង១ឆ្នាំហើយ ។ ក្រោយពីបានទទួលទានរួច ជនកម្ពុជាទាំង៥រូប ត្រូវគេនាំធ្វើដំណើរចម្ងាយ ៤គីឡូម៉ែត្រ ទៅដល់ភូមិឡាំងជីន នៅវេលាម៉ោង ១៦:៤៥នាទី ។
• ចំណុចទី៦. ជនកម្ពុជាទាំងប្រាំត្រូវបានសាកសួរព័ត៌មានម្តងទៀតនៅទីនោះ ពីសំណាក់បញ្ជាការ កង
អនុសេនាធំម្នាក់របស់វៀតណាម ។ វេលាម៉ោង ១៧:១៥នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ អ្នក ទាំងប្រាំត្រូវបានគេដឹកក្នុងរថយន្តធុនធ្ងន់ម៉ាក GMC ពីភូមិឡាំងជីនទៅដល់ស្រុកឡុកនិញ នៅវេលា ម៉ោង ១៨:០០នាទី។
• ចំណុចទី៧.សមមិត្ត ហ៊ុន សែន ត្រូវគេបំបែកចេញពីអ្នករួមដំណើរទាំងបួននាក់ ដែលមក ជាមួយគ្នាហើយត្រូវបានគេសួរព័ត៌មានសាជាថ្មី ដោយសំណួរដេញដោលជាច្រើនទៀត ។ នោះគឺជាពេល វេលាដែលតានតឹងភិតភ័យជាងពេលណាទាំងអស់សម្រាប់អ្នកទាំងបួនដែលធ្វើដំណើរមកជាមួយ ដោយ គិតថា គេអាចយកសមមិត្ត ហ៊ុន សែន ទៅសម្លាប់ ឬទៅណាមិនដឹង ប្រសិនបើមិនឃើញត្រឡប់មក វិញ ។ ពួកគាត់ទាំងបួនមានអារម្មណ៍ច្រាស់ច្រាល ទោះអស់កម្លាំង ក៏ដេកមិនលក់ បក់មិនល្ហើយ និង រងចាំរហូតសមមិត្ត ហ៊ុន សែន ត្រឡប់មកវិញពេលជាងពាក់កណ្តាលអាធ្រាតឆ្លងចូល ថ្ងៃទី២២ ខែ មិថុនា ឆ្នាំ១៩៧៧ ។ ដោយសារការសាកសួរដេញដោលព័ត៌មានតាមលំដាប់ថ្នាក់ ដែលមានពីថ្នាក់ភូមិ ឃុំ រហូតដល់ស្រុកនេះ បានធ្វើឲ្យភាគីវៀតណាមឃើញច្បាស់នូវឆន្ទៈមោះមុត និងជំហរដាច់ខាតរបស់ សមមិត្ត ហ៊ុន សែន ក្នុងគោលបំណងដ៏មុតស្រួច គឺឆ្ពោះទៅរកការកៀរគរកម្លាំងសម្រាប់រំដោះជាតិមាតុ ភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍ ។
តើមូលហេតុអ្វីបានជាសម្តេចតេជោ ហ៊ុន សែន បានសំរេចដឹកនាំ និងជ្រើសរើសប្រទេសវៀតណាមជាគោលដៅដើម្បីស្វែងរកការសង្គ្រោះប្រជាជាជនខ្មែរ?
ចម្លើយដែលសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបកស្រាយកន្លងមកនោះគឺ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា តើការពឹងវៀតណាមឲ្យមកជួយរំដោះជាតិជាការខុសដែរឬ?
បើគ្មានកងទ័ព វៀតណាមជួយ តើយើងអាចរំដោះបានទេ? ហេតុអ្វីត្រូវជ្រើសរើសប្រទេសវៀតណាមជាគោលដៅដែលត្រូវទៅ? នោះគឺ ដោយសារតែប្រទេសវៀត ណាមមានភូមិសាស្ត្រនៅជិតកម្ពុជាជាងគេ ។ ចំណែកប្រទេសឡាវមានចម្ងាយប្រមាណ២០០គីឡូម៉ែត្រ ពីកម្ពុជា ហើយបញ្ហាសំខាន់តើឡាវមានលទ្ធភាពឬទេ?
បើទៅពឹងថៃដែលនៅម្ខាងប្រទេសហើយឆ្ងាយពីទីតាំងឈរជើងរបស់សម្តេច តើថៃមានលទ្ធ ភាពឬទេ? សម្រាប់វៀតណាម គឺនៅកៀកតែប៉ុន្មានគីឡូម៉ែត្រពីកម្ពុជា ហើយវៀតណាមក៏មិនមែនជា រឿងថ្មីទេ ។ ព្រះមហាក្សត្រ នរោត្តម សីហនុ ក៏ធ្លាប់ពឹងវៀតណាមឲ្យជួយរំដោះប្រទេសពីរបប លន់ នល់ ។ វៀតណាមក៏ធ្លាប់ បានពឹងកម្ពុជាឲ្យជួយរំដោះទឹកដី ដែលមេដឹកនាំវៀតណាមតែងតែបានសម្តែងការដឹងគុណចំពោះកម្ពុជា កាលពីសង្គ្រាមជាមួយវៀតណាមខាងត្បូង ។
អ្វីដែលកូនខ្មែរគ្រប់រូបត្រូវតែចងចាំអំពីគុណបំណាច់របស់សម្តេច ហ៊ុន សែន នោះ គឺភាពក្លាហាន ហ៊ានយកជីវិតប្តូដើម្បីសង្គ្រោះជាតិ និងប្រជាជនកម្ពុជាពីរបបខ្មែរក្រហម ហេតុអ្វីបានយើងអាចយល់ពីទឹកចិត្តសម្តេចថា យកជីវិតប្រជាជនខ្មែរធំ នោះគឺដោយសារពេលសម្តេចចូលទៅដល់ទឹកដីវៀតណាម វៀតណាមអាចជួយអោយសម្តេចហ៊ុន សែន រស់នៅក្នុងប្រទេសនោះ ឬអាចអោយឆ្លងទៅរស់នៅប្រទេសទី៣ ប៉ុន្តែពេលនោះសម្តេចបានប្រាប់វៀតណាមថា ប្រសិនបើវៀតណាមមិនជួយទេ សម្តេចសុខចិត្តមកស្លាប់ក្នុងប្រទេសទេសវិញ ហើយមិនរត់ចោលប្រជាជនកម្ពុជាឡើយ។ ការសំរេចចិត្តស្វែងរកការគាំទ្រពីកងទ័ពវៀតណាមដើម្បីជួយកម្ពុជា គឺសម្តេចតេជោបានសំរេចចិត្តថា ប្រសិនបើមិនស្វែងរកការគាំទ្រពីទ័ពវៀតណាមទេ ប្រជាជនកម្ពុជានឹងស្លាប់អស់ក្រោមដៃខ្មែរក្រហម ហើយប្រសិនបើបណ្តែតបណ្តោយអោយខ្មែរក្រហមបន្តនយោបាយអាក្រក់នេះទៀត តើខ្មែរនឹងក្លាយជាយ៉ាងណា។
រឿងរ៉ាវទាំងនេះមិនមែនជារឿងនិទានទេនៅកម្ពុជា ជាការពិតក្នុងប្រវត្តិសាស្ត្រកម្ពុជា សុំមើលឲ្យច្បាស់ក្នុងឯកសារ ដែលបន្សល់នូវរូបថតជាច្រើនបានបង្ហាញតួអង្គ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ព្រមទាំងសាក្សីដែលនៅរស់ក្រោយពីសង្គ្រាម។
ក្នុងរយៈពេលជាង៣ឆ្នាំ ពួកខ្មែរក្រហមបានកាប់សម្លាប់ ធ្វើទារុណកម្ម និងបំផ្លិចផ្លាញប្រទេស ជាតិ ឲ្យខ្ទេចខ្ទីស្ទើរគ្មានសល់ទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ។
ពលរដ្ឋកម្ពុជាបាន រស់នៅ ក្នុងសមុទ្រទឹកភ្នែកនិងឈាម របបអាវខ្មៅ បានកាប់សម្លាប់ពលរដ្ឋជាង៣លាននាក់។
យើងទាំងអស់គ្នាពិតជានៅចាំបានថា នៅក្នុងអំឡុងចុងឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ប្រជា ជនកម្ពុជាទូទាំងប្រទេសបានបន់ស្រន់សុំឲ្យមានទេវតាមកជួយសង្គ្រោះជីវិតរបស់ខ្លួនឲ្យរស់ ទោះបីត្រូវធ្វើអ្វីក៏ធ្វើដែរឲ្យតែបានរស់រានមានជីវិត ដូច្នេះហើយពេលនេះយើងមានសុខសន្តិភាពហើយ យើងត្រូវតែរួមគ្នារក្សសុខសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្ពុជាមិនអាចរបូតផុតពីដៃនូវសន្តិភាពទេ ទោះជាដោយតម្លៃណាក៏ដោយ ។
អណ្តាតរបស់ពួកប្រឆាំង គឺជាមូលហេតុនៃសង្គ្រាម ។ ប្រជាជនកម្ពុជាយើងស្លាប់អស់ច្រើនណាស់ ដោយសារសង្គ្រាម ។ បើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ ក៏មិនមានសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែរ ។ ដូចនេះអ្នកកសាងកំហុសទាំងឡាយត្រូវទទួលស្គាល់ឲ្យច្បាស់នូវប្រវត្តិសាស្ត្រនេះ ។
និយាយពីចំនុចនេះអាចអ្នកខ្លៈគិតថា អណ្តាតម៉េចអាចកើតសង្គ្រាមបាន?
សូមជំរាបថា មុន នឹងសង្គ្រាមផ្ទុះឡើង ក៏ដោយសារអណ្តាតដែរ ព្រោះតែអណ្តាតញុះញង់ អុចអាល មួលបង្កាច់អោយស្អប់ជាតិសាសន៍ ឬស្អប់ខ្មែរគ្នាឯង អណ្តាតបំផ្លាញសន្តិភាព។ល។
ជាក់ស្តែងបណ្តាប្រទេសខ្លៈបច្ចុប្បន្នកំពុងតែគ្មានសន្តិភាព មានសង្គ្រាមផ្ទុះឡើង ជួបវិបត្តិរលាយអស់ភាពស៊ីវីល័យ ដូចជាសីរី លីប៊ី យូហ្គោស្លាវី……….។ល។ ទាំងនេះក៏ដោយសារតែអណ្តាតគ្រលាស់ពីបណ្តាប្រទេសអ្នកមានអុចអាល ថា អោយក
ែទម្រង់អញ្ចេៈកែអញ្ជុះ ថាគ្មានលិទ្ធិប្រជាធិបតេយ្យ ថា គ្មានសិទ្ធិមនុស្ស ថាចុះថាឡើង ប្រទេសនោះកើតឡើងនូវរដ្ឋប្រហារ សង្គ្រាមកើតឡើងដោយសារអណ្តាត។
ទ្រឹស្តីប្រជាធិបតេយ្យ សិទ្ធិមនុស្ស ត្រូវបានក្រុមប្រឆាំងកែឆ្នៃជាលេសក្នុងការធ្វើបដិវត្តន៍ពណ៌ ឬ បដិវត្តន៍ដោយអំណាចមហាជន ដែលធ្លាប់កើតមាននៅប្រទេស ស៊ែប៊ី ទុយណេហ្ស៊ី អេហ្ស៊ីប និង យ៉េមែន។ល។ គឺសុទ្ធសឹងតែជាចលនាបះបោរតាមរយៈបាតុកម្មអហិង្សា ហើយប្រែក្លាយទៅជាកុប្បកម្ម ដោយមានការជួយរៀបចំ និងផ្តល់ជាមធ្យោបាយហិរញ្ញវត្ថុពីបរទេស និងអង្កកា រសង្គម ស៊ីវិលជាតិ និងអន្តរជាតិខ្លះ ក្នុងគោលដៅផ្តួលរំលំមេដឹកនាំប្រទេស។ ដូច្នេះហើយបដិវត្តន៍ពណ៌មិនមែនជាការការពារ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដូចក្រុមប្រឆាំងយកមក ធ្វើអាជីវកម្មនយោបាយនោះទេតែជាការគាស់រំលើងរបបដឹកនាំស្របច្បាប់មួយក្នុងយុទ្ធសាស្ត្របម្រើផលប្រយោជន៍មនោគមវិជ្ជាឥទ្ធិពលនយោបាយនិងភូមិសាស្ត្រនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ ។
និយាយអំពីប្រទេសកម្ពុជាយើងវិញរហូតដល់ពេលនេះយើងមានសន្តិភាពពេញលេញ កំណើនសេដ្ឋកិច្ចជាតិមានការកើនឡើង ប្រាក់ចំណូលប្រជាជនកើនឡើង យុវជន សិស្សនិស្សិតទទួលបានការសិក្សារៀនសូត្រ មានសិទ្ធិសេរីភាពពេញលេញ មានការបោះឆ្នោតទៅតាមអាណត្តិ មានលិទ្ធិប្រជាធិបតេយ្យ និងរស់នៅដោយសុខក្សេមក្សាន្ត។
ដូច្នេះយើងកូនខ្មែរគ្រប់រូបត្រូវតែរួមគ្នាថែរក្សារបស់ដែលមាននៅក្នុងដៃអោយជាប់កុំអោយបាត់បង់។
ទំរាំមានអ្វីៗថ្ងៃនេះគឺយើងបានមកដោយលំបាកណាស់ ដោយយកជីវិតទៅប្តូរដោយប្រថុយ ឪពុកម្តាយ បងប្អូនយើងបានស្លាប់ កំព្រា អ្នកខ្លៈនៅរស់ដល់សព្វថ្ងៃស្ទើតែស្លាប់ខ្លួនទៅហើយក្នុងសម័យខ្មែរក្រហម ចំណែកការកសាងសេដ្ឋកិច្ច និងការអភិវឌ្ឍក៏លំបាក ប្រើពេលវេលា រៀបចំគោលនយោបាយច្បាស់លាស់ទាំងក្នុងប្រទេស និងក្រៅប្រទេស។
ប្រវត្តិសាស្ត្រកម្ពុជាច្រំដែលមានច្រើនសម័យកាលតែងតែកើតសង្គ្រាមរវាងខ្មែរគ្នាឯង ក្រោមការបញ្ជាពីបរទេស ហើយរាល់ពេលប្តូរមេដឹកនាំ ប្តូររបប ប្តូគោលនយោបាយ តែងតែបំផ្លាញសមិទ្ធិផលអ្នកកសាងមុនចោល ។ ប្រសិនបើអោយប្រវត្តិច្រំដែលៗនេះកើតឡើងទៀតតើត្រូវប្រជាជនខ្មែរស្លាប់អស់ប៉ុន្មាននាក់ទៀតទៅ? តើត្រូវចំណាយពេលប៉ុន្មានឆ្នាំទៀតទៅដើម្បីអោយមានអ្វីៗដូចសព្វថ្ងៃ?
ដើម្បីកុំអោយកូនខ្មែរជំនាន់ក្រោយដើរជាន់ដាននយោបាយខុសដូចអតីតកាល យុវជនខ្មែរគ្រប់រូបត្រូវតែសិក្សាប្រវត្តិសាស្ត្រកម្ពុជា និងពិភពលោកអោយបានច្រើន។ ក្រៅពីការសិក្សាប្រវត្តសាស្ត្រ យុវជនយើងត្រូវចងក្រងជាសៀវភៅឯកសារផ្សេងៗដើម្បីជាចំណេះដឹងប្រវត្តិសាស្ត្រ ។
នយោបាយណាដើរខុសនាំអោយវិនាសកើតសង្គ្រាម បំរើបរទេស ញុះញង់បង្អាប់ជាតិសាសន៍ឯងដើម្បីប្រយោជន៍ផ្តាល់ខ្លួន យើងត្រូវតែនាំគ្នាប្រឆាំងដាច់ខាត កុំអោយងងើតភ្លើងតូចក្លាយជាអគ្គិភ័យដុតបំផ្លាញជាតិ និងប្រជាជនយើង។
ជាការពិត ក្នុងរយៈពេលជាង២ទសវត្សនេះ ក្រោយនយោបាយឈ្នៈឈ្នៈ យើងជាខ្មែរបានដឹងច្បាស់ពីសិទ្ធិសេរីភាព លិទ្ធិប្រជាធិបតេយ្យ សុខសន្តិភាព និងការអភិវឌ្ឍ។
ដូច្នេៈសិទ្ធិសេរីភាព លិទ្ធិប្រជាធិបតេយ្យ សុខសន្តិភាព និងការអភិវឌ្ឍមិនអាចកើតមានក្នុងគ្រាដែលប្រទេស មានសង្គ្រាមបាននោះទេ គឺយើងជាខ្មែរមានមោទភាព ដែលយើងទទួលបានសុខសន្តិភាពពេញលេញ ជាកាលានុវត្តន៍ភាពពេជ្រ ជាឱកាសមាសផ្តល់ឲ្យ យើងមានលទ្ធភាព បានកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានរីកចម្រើនគ្រប់វិស័យ ជាមួយនឹងជីវភា ពប្រជា ជ នកម្ពុជាបានល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ និងអត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកក្នុងរង្វង់៩%៕