ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រូបសំណាក​ប្រធានាធិបតី​លោក George Washington ត្រូវ​ក្រុមបាតុករ​នៃ​ចលនា Black Lives Matter ទាញ​ឲ្យ​រលំ​

98

 

​រូបសំណាក​ប្រធានាធិបតី​ដំបូង​បំផុត​របស់​សហរដ្ឋអាមេរិក គឺ​លោក George Washington ត្រូវបាន​ក្រុមបាតុករ​នៃ​ចលនា Black Lives Matter ទាញ​ឲ្យ​រលំ​នៅ​ទីក្រុង Portland នៃ​រដ្ឋ Oregon សហរដ្ឋអាមេរិក ។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី សារព័ត៌មាន The Sun នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែមិថុនា ឆ្នាំ​២០២០​។​

​ហេតុការណ៍​ខាងលើ​បានកើត ឡើង កាលពី​វេលាយប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ (​ពេលវេលា​ក្នុង​តំបន់​នៅ​សហរដ្ឋអាមេរិក​) ស្រប​ពេលដែល បាតុកម្ម​នៅតែ​បន្ត​កើត មាននៅ​ក្នុង​រដ្ឋ Oregon ក្រោយ​ការស្លាប់​របស់ George Floyd កាលពី​ខែឧសភា​កន្លងទៅ​។
​រូបសំណាក​របស់លោក Washington នៅ​ទីក្រុង Portland ត្រូវបាន​ទាញ​ឲ្យ​រលំ​ដោយ​ក្រុមបាតុករ​ប្រមាណ ៤០​នាក់ ហើយ​ក្រោយមក​ត្រូវ​ពួកគេ​យក​ទង់ជាតិ​អាមេរិក ទៅ​ដុត​ពីលើ​ថែមទៀត​។​

​គួរ​ជម្រាប​ថា ទង្វើ​នេះ​ទំនងជា​ដោយសារតែ លោក Washington ដែលជា​បិតា​ស្ថាបនិក​ម្នាក់​របស់​សហរ​ដ្ឋ​អាមេរិក ធ្លាប់ជា​បុគ្គល​ដែល​ប្រើ​ទាសករ​។ ការបំផ្លាញ​និង​រំលំ​រូបសំណាក​បែបនេះ ក៏​កើតឡើង​នៅតាម​ប្រទេស​មួយចំនួនទៀត​ដែរ ពោលគឺ​អឺរ៉ុប​តែម្តង​៕​

អត្ថបទដែលជាប់ទាក់ទង