ពលរដ្ឋប្រកបអាជីវកម្មដាំធូរេន នៅស្រុកទឹកឈូខេត្តកំពត កំពុងចាប់អារម្មណ៏ខ្លាំងពី អតិថិជន
ភ្នំពេញ៖ ពលរដ្ឋ នៅស្រុកទឹកឈូ ខេត្ដ កំពតកំពុងងាកមកប្រកបអាជីវកម្មដាំដំណាំធូរេន ដែលពួកគាត់កាលពីមុនទុកដីចោលទំនេ ដំណាំនេះ ប្រើរយៈពេលតែបី៣ ទៅ៤ ឆ្នាំនិងផ្ដល់ទិន្ធផលឲ្យបានធូរធារ ហើយដំណាធូរេននេះ ទីផ្សារនិងទទួលយកទាំងអស់ឲ្យតែមានផ្លែ ។ រសជាតិដ៏ផ្អែមក្រអូបឈ្ងុយឆ្ងាញ់នៃផ្លែទុរេន ប្រចាំខេត្តកំពតពិតជាមានឈ្មោះល្បី។ ថ្ងៃនេះ ដំណឹងមុនគេ នឹងនាំអារម្មណ៍ទស្សនិកជនមកទស្សនាទិដ្ឋភាពនៃចម្ការធូរេន មួយ កន្លែង នាតំបន់ស្រុកទឹកឈូនៃខេត្តកំពត។ អ្វីដែលកាន់តែធ្វើឲ្យតំបន់នេះក្លាយជាភាពទាក់ទាញ ខ្លាំងថែមទៀតគឺនៅជាប់នឹងជើងភ្នំ ថែមទៀតផង។
ចម្ការទុរេនរបស់លោកប៉ាក គ្រឿន និងភរិយាអ្នកស្រី ហេង ស្រី ដែលបានដាំដំណាំទុរេនអស់រយៈពេលជិត១០ ឆ្នាំលើផ្ទៃដីប្រមាន២ ហិកតានា ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត គឺជាប់នឹងជើងភ្នំកំចាយតែម្តង។
លោកបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២០ មិថុនានេះ
ថាព្រោះតែចួលចិត្ត ធម្មជាតិ និងការដាំដំណាំបានធ្វើឲ្យលោកឆ្លៀតពេលវេលាពីការរកស៊ិដើម្បីដាំដំណាំ មួយនេះ តាម លក្ខណៈធម្មជាតិសុទ្ធសាធ។ លោកបន្ដថា ក្នុងមួយហិចតា គេអាចដាំដើមទុរេនបានប្រមាណ ជា១០០ដើម ដែលគិតពីការចាប់ផ្តើមដាំគឺត្រូវការពេលប្រមាណ៥ឆ្នាំទើបទុរេនអាចប្រមូល ផលបាន។ ក្នុងចម្ការលោកមានធូរេន ៣ពូជ គឺ ម៉ាន់ ដន្តោងឃិត និងឪខាក់។ លោកបញ្ជាក់ ថាដោយសារទុរេនរបស់លោកដាំដុះតាមបែបធម្មជាតិ លោកមិនប្រើប្រាស់ជីគីមី ឬថ្នាំជំនួយ ក្នុងដាំដុះ និងប្រមូលផលឡើយ ពោលគឺមានតែការថែទាំតាមទម្លាប់ និងសិក្សាវិធីសាស្ត្រតាម បច្ចេកទេសកសិកម្មប៉ុណ្ណោះ។ លោកបន្តថា៖ ធូរេន ១ឆ្នាំប្រមូលផល បានតែម្តងប៉ុណ្ណោះហើយ ធូរេន ដែលសម្បូរគឺចាប់ពីចុងខែមេសា ដល់ខែមិថុនា ហើយដោយសារតែ ដាំដុះតាមបែប ធម្មជាតិ ទើបធូរេនរបស់លោកប្រមូលផលយឺតជាងគេបន្តិច។
លោកបន្ដថា៖ តាមអាយុកាលរបស់ ធូរេន មានដើមចាស់ខ្លះអាចឲ្យផលរហូតដល់៤០ឆ្នាំក៏មាន ហើយក្នុងមួយដើមអាចមានច្រើន ផ្លែជាមធ្យមពី ៦០ទៅ៧០ ផ្លែហើយដើមដែលអាចមានផ្លែច្រើនរហូតដល់១០០ផ្លែ។ លោកបន្ដថា បញ្ហាទីផ្សារ លោកហាក់មិនសូវជាបារម្ភនោះទេ ព្រោះតែអ្នកទិញមួយចំនួនធ្លាប់បានស្គាល់ និងដឹងពីការដាំដុះតាមបែបធម្មជាតិរបស់លោក ហើយលោកនិយមលក់ចេញដោយផ្ទាល់ ជាជាងការចុះមកម៉ៅដល់ចម្ការ ព្រោះលក់ផ្ទាល់បានប្រាក់កម្រៃខ្ពស់ និងអាចចែករំលែកទុរេន ដាំដុះ ដោយធម្មជាតិទៅឲ្យអ្នកជិតដិត និងម៉ូយប្រចាំ បើទោះបីជាវាត្រូវចំណាយកម្លាំងច្រើន បន្តិច ក្នុងការបេះ និងដឹកទៅក៏ដោយ។ ព្រោះតែការចូលចិត្តក្នុងការដាំដំណាំលោក ប៉ាក គ្រឿន និងភរិយាក៏មានចម្ការដំណាំផ្លែឈើផ្សេងទៀតនាតំបន់តាកែនកោះស្លាផងដែរ៕ ស,រ,ត