ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុក តាំងគោក បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (បៀរ)

65

 

កំពង់ធំ៖ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង១០
និង ៣០ នាទី កម្លាំងនគរបាល នៃអធិការដ្ឋាន
នគរបាលស្រុកតាំងគោក បង្ក្រាបករណី ល្បែង
ស៊ីសងខុសច្បាប់ (បៀរ) ស្ថិតក្នុងភូមិសាស្ត្រ
ស្រុក តាំងគោក ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល
ស្រុកតាំងគោក បានឲ្យដឹងថា ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត
កំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពី
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកតាំងគោក បានចុះបង្ក្រាប
ល្បែងសុីសងខុសច្បាប់ (បៀរ) នៅចំណុចក្រោយផ្ទះ
ក្នុងភូមិ ទួលទំពូង ឃុំ ជ្រលង ស្រុកតាំងគោក ខេត្ត
កំពង់ធំ ជាលទ្ឋផលឃាត់ខ្លួនអ្នកលេងចំនួន ០៣ នាក់÷
១. ឈ្មោះ ងួន គឹមសៀន ភេទ ស្រី អាយុ ៥៥ ឆ្នាំ
ភូមិ ទួលទំពូង ឃុំ ជ្រលង ស្រុក តាំងគោក ខេត្ត
កំពង់ធំ ជាអ្នកលេង ។
២. ឈ្មោះ ហែម អិត ភេទ ស្រី អាយុ ៥៥ ឆ្នាំ
នៅភូមិ ត្រពាំងកក់ ឃុំនសំពងជ័យ ស្រុកជើងព្រៃ
ខេត្តកំពង់ចាម ជាអ្នកលេង ។
៣. ឈ្មោះ អួន ម៉ាប់ ភេទ ស្រី អាយុ ៥០ ឆ្នាំ
នៅភូមិ ច្រនាង ឃុំ ជ្រលង ស្រុក តាំងគោក ខេត្ត
កំពង់ធំ ជាអ្នកលេង ។

សមត្ថកិច្ចដកហូតបានវត្ថុតាងមាន៖ ម៉ូតូ ហុងដា
១២៥ ចំនួន ០២ គ្រឿង,ទូរស័ព្ទដៃចំនួន ០២
គ្រឿង, បៀរនីឡុងចំនួន ០២ ហ៊ូ ស្មើនឹង១០៤
សន្លឹក,ស្បែកជើងចំនួន ០៩ គូ, កម្រាលក្រណាត់
ចំនួន ០១, លុយរៀលចំនួន ៧២២.០០០រៀល
និងលុយដុល្លាចំនួន ០៤ ដុល្លា។

ប្រភពព័ត៌មានបន្តឲ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ច បាននាំមនុស្ស រួមទាំងវត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីបំពេញឯកសារតាមនីតិវិធី ។

ជានិច្ចកាល លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល
ស្នងការនគរបាលខេត្តកំពង់ធំ តែងតែស្នើ
ដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បី
ពលរដ្ឋ រស់នៅបានសុខសប្បាយ ជៀសផុតពីការគំរាមកំហែង បង្កឲ្យមានការភ័យខ្លាច ពីបទល្មើស
ផ្សេងៗ។ ជាពិសេសការប្រព្រឹត្តអំពើ អបាយមុខ
ឬការលេងល្បែងស៊ីសង ដែលបណ្តាលឲ្យបាត់បង់ ពេលវេលា ថវិកា ទ្រព្យសម្បត្តិ កិត្តិយស បង្កអាចឲ្យមាន អំពើហិង្សាក្នុងគ្រួសារ ឈានទៅប្រព្រឹត្តអំពើ
ល្មើសផ្សេងៗ ជាអាទិ៍ ៕

អត្ថបទដែលជាប់ទាក់ទង