ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ជិះម៉ូតូទៅបុកជាមួយ នឹងរុឺម៉កដឹកទឹកកក ពេញទំហឹងបណ្ដាលឲ្យដួលបោកស្លាប់បាត់បង់ភ្លាមៗ

90

ភ្នំពេញ÷បុរសម្នាក់ជិះម៉ូតូឌ្រីមសង់ សេ ១២៥បញ្ច្រាសទិសគ្នាទៅបុកជាមួយនឹងរ៉ឺម៉កដឹកទឹកកពេញទំហឹងបណ្ដាលឲ្យបោកក្បាលស្លាប់បាត់បង់ជីវិតភ្លាម។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 2 និង 25 នាទីឈានចូលថ្ងៃទី 22 ខែមិថុនាឆ្នាំ 2020 នៅតាមបណ្ដោយផ្លូវជាតិលេខ 5 ក្នុងភូមិច្រាំងចំរេះទី 2 សង្កាត់ច្រាំងចំរេះទី 2 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។សព បុរសខាងលើមិនទាន់ស្គាល់ឈ្មោះ និងអត្តសញ្ញាណនៅឡើយទេ។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូឌ្រីមសង់សេ125 ដែល ពាក់ផ្លាកលេខ ភ្នំពេញ 1 CB 86 08 ធ្វើដំណើទិសដៅពីជើងមកត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុគេឃើញរ៉ឺម៉កដឹកទឹកកកមួយគ្រឿងទៀតធ្វើដំណើរពីត្បូង មកជើងបញ្ច្រាសទិសគ្នាមកដល់ចំណុចកើតហេតុក៏បុកគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូខ្ទាតទៅខាងផ្លូវហើយក៏ស្លាប់បាត់ទៅ
ហើយភ្លាមនោះដែម្ចាស់រុឺម៉កក៏បើករុឺម៉កយកទៅទុកចោលហើយម្ចាស់រត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានមកដល់រួចក៏ទាក់ទងយកម៉ូតូនិងរុឺម៉កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់។

 

អត្ថបទដែលជាប់ទាក់ទង