ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជំនាញ​សេដ្ឋកិច្ច បាន​បញ្ជាក់ថា​៖ វិស័យ សំខាន់ៗ​ចំនួន​បី ដែល​កម្ពុជា​ត្រូវធ្វើ​ដើម្បី​ស្តារ សេដ្ឋកិច្ច​ក្រោយ​ចប់​វិបត្តិ​កូ​វីដ​-១៩

129

​ភ្នំពេញ​៖ លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច បាន បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២ មិថុនា​នេះ​ថា​៖ វិស័យ​សំខាន់ៗ​ចំនួន​៣​រួមមាន​៖ វិស័យ​ទេសចរណ៍​ក្នុងស្រុក វិស័យ​កសិកម្ម និង​ជំរុញ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​វិស័យ​ដែល​កម្ពុជា​គួរតែ​ស្តារឡើងវិញ ដើម្បី​ស្តារ​នូវ​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​រង​ផលប៉ះពាល់ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​
ថ្លែង​ក្នុង​វេទិកា​តុមូល​ពិភាក្សា​ពី ការរៀបចំ​ខ្លួន របស់​កម្ពុជា ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយពេល​បញ្ចប់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​រៀបចំឡើង​រាជបណ្ឌិត្យសភាកម្ពុជា លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បាន បញ្ជាក់ថា កម្ពុជា​ត្រូវ​ស្តារ​ទេសចរណ៍​ក្នុងស្រុក និង​ត្រូវ​កែច្នៃ​កសិកម្ម​របស់​យើង​ឱ្យទៅជា​កសិកម្ម គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ និង​ជា​ផលិតផល​សិរី​រា​ង្គ​។​
ព្រម​ជាមួយនេះ កម្ពុជា​គួរ​កាត់បន្ថយ​ថ្លៃដើម​លើ​ការដឹកជញ្ជូន និង​យកចិត្តទុកដាក់ ទៅលើ​ឧស្សាហកម្ម​ខ្នាតតូច ដែលជា​ឧស្សាហកម្ម​ដ៏​សំខាន់ ធ្វើយ៉ាងណា​ឱ្យ​អាចមាន​ការ ឱកាស​រួមគ្នា​នាំ​ចេញទៅ​ក្រៅប្រទេស​បាន ។ សម្រាប់​លោក​បណ្ឌិត វិបត្តិ​កូ​វីដ​-១៩ ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ពី​ក្រៅ​ប្រ​ទស​មានការ ជាប់គាំង ដែល​មិន​អាចជួយ​ស្រោចស្រង់​វិស័យសេដ្ឋកិច្ច​របស់​កម្ពុជា​។ ជាក់ស្តែង​ទេសចរ ក្នុងស្រុក​ប្រមាណ​ជាង​១១​លាន​នាក់ គឺជា​កូនសោ​គន្លឹះ​ក្នុងការ​ជំរុញឱ្យមាន​កំ​ណើ​ន​សេដ្ឋកិច្ច ឡើងវិញ បើ​មិន​រុញ​ទេសចរណ៍​ក្នុងស្រុក​ទេ គឺ​សេដ្ឋកិច្ច​ត្រូវតែ​គាំង​។​
សូម​រម្លឹកថា​កាលពីពេល​ថ្មីៗ​នេះ រាជ​រដ្ឋា​ភិ បាល​កម្ពុជា បាន​ព្យាករណ៍​កំណើន​សេដ្ឋ កិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២០​នេះ​ថា នឹង​ថយ ចុះ​១.៩​ភាគរយ ប៉ុន្តែ​នឹង​កើនឡើង​វិញ​នៅ ឆ្នាំ​២០២១ ក្នុង​អត្រា ៣.៥​ភាគរយ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង