ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា បញ្ជូនសពពលរដ្ឋឡាវចំនួន៣០ ទៅឡាវវិញ ដោយសារស្លាប់ករណីបាក់ទំនប់វារីអគ្គិសនីអត្តពឺ

194


ខេត្តស្ទឹងត្រែង៖កម្ពុជាបានធ្វើមេត្រីភាពតាមការស្នើរបស់អាជ្ញាធរភាគីឡាវ​ នៃខេត្តអត្តពឺ ប្រទេសឡាវ តាមការស្នើសុំដល់កម្ពុជា ឲ្យជួយតាមដាន បើសិនជាប្រទះឃើញសពពលរដ្ឋឡាវ អណ្តែតមកខ្សែទឹកខាងក្រោយ ដោយបាក់ទំនប់
វារីអគ្គីសនីសេពានសេណាមណយ កាលពីថ្ងៃទី២៣ កក្កដា​ ២០១៨។

មន្ត្រីយោធាការពារព្រំដែនកម្ពុជា.ឡាវ បានឲ្យដឹងថា សពពលរដ្ឋឡាវចំនួន២៩នាក់ ត្រូវបានអជ្ញាធរកម្ពុជាបានបញ្ជូនទៅឲ្យ
ភាគីឡាវ ជាបន្តបន្ទាប់ ក្រោយប្រទះឃើញសពអណ្តែតមកខ្សែទឹកខាងក្រោម ចាប់ពីទន្លេសេពាន ដល់ស្ពានអូរគុ បន្តមកដល់វរសេនាតូចការពារព្រំដែន១០១ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
នៅរសៀលថ្ងៃទី២៩ កក្កដា ២០១៨ មានសពពលរដ្ឋឡាវឡាវម្នាក់ទៀត បានអណ្តែតទៅដល់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយ
ត្រូវបានអគ្គកុងស៊ុលឡាវ ប្រចាំខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ទៅទទួល និងវិចខ្ចប់ នាំទៅខេត្តអត្តពឺ ប្រទេសឡាវ នៅយប់ថ្ងៃទី២៩ កក្កដា ២០១៨។

ទោះយ៉ាងណាលោក សំ ផន អគ្គកុងស៊ុលឡាវ ប្រចាំខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា បានបញ្ជាក់ប្រាប់នៅវេលាថ្ងៃ
ត្រង់ ទី៣០ កក្កដា ២០១៨នេះថា យោងតាមរបាយការណ៍អាជ្ញាធរខេត្តអត្តពឺ ប្រទេសឡាវ ការរកឃើញសពប្រជាពលរដ្ឋរបស់ខ្លួនទាំង
នៅខេត្តអត្តពឺ ប្រទេសឡាវ និងកម្ពុជា មានចំនួន១១នាក់ និងបាតខ្លួន១២១នាក់ មិនទាន់រកឃើញ។

តាមរបាយការណ៍ដែលមន្ត្រីយោធាការពារព្រំដែនកម្ពុជា បានផ្តល់ព័ត៌មានសពពលរដ្ឋឡាវ ចំនួន២៩នាក់ បានប្រគល់ទៅភាគីឡាវ
បន្តបន្ទាប់ក្រោយការបាក់ទំនប់នៅខេត្តអត្តពឺ និងសពបុរស់ម្នាក់ទៀត ត្រូវប្រទះឃើញនៅស្រុកសៀមបូក ដូច្នេះសរុបទាំងនៅស្រុក
សៀមប៉ាង មានចំនួន៣០នាក់។ ប្រភពដដែលបន្តថា អាជ្ញាធរឡាវ នៅតែបន្តរកសពតាមការការស្នើដល់កម្ពុជា ខណៈពលរដ្ឋរបស់ខ្លួនបាត់១៣១នាក់ មិនទាន់រកឃើញបន្ថែម៕

អត្ថបទដែលជាប់ទាក់ទង