កម្លាំងជំនាញស្នងការនគរបាលខេត្តចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់
សៀមរាប ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការចុះបង្ក្រាបកន្លែងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់(ក្រឡុកគ្រាប់ខ្លាឃ្លោក)មួយកន្លែង ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ។
ក្នុងប្រតិបត្តិការកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ កម្លាំងបានឃាត់ខ្លួនអ្នកលេងបានចំនួន១០នាក់ និងវត្ថុតាងបម្រើឲ្យការលេងល្បែងមួយចំនួន ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានប្រសាសន៍ថា ជាទិសដៅបន្តក្នុងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ លោកបានជំរុញដល់កម្លាំងត្រូវធ្វើយុទ្ធនាការទូទាំង១ក្រុង និង១១ស្រុក ៖ ១-បង្កើនការល្បាតពួនស្ទាក់។ ២- ជំរុញធ្វើរដ្ឋបាលចំហររៀងរាល់ព្រឹក។ ៣- ចលត័ត្រួតពិនិត្យអាវុធរៀងរាល់យប់ និង៤- ស្វែងរកចាប់មុខសញ្ញាសេសសល់ក្នុងករណី(មុខសញ្ញាមានដីកា មុខសញ្ញាសេសសល់ក្នុងករណី …)។ល៕