អភិបាលខណ្ឌចំការមននាំមន្ត្រីជំនាញចុះពិនិត្យប្រព័ន្ធលូ,អណ្ដូងលូតាមដងផ្លូវ,ដងវិថីនានាក្នុងមូលដ្ឋាន
ភ្នំពេញ៖ប្រព័ន្ធបណ្តាញលូ,អណ្ដូងលូមានអស់ហើយ នៅឡើយតែការចូលរួមមើលថែទាំឬថែរក្សាពីសំណាក់បងប្អូនប្រជាជនយើងទាំងអស់គ្នាក្នុងការវេចខ្ចប់ទុកដាក់សំរាម និង កាកសំណល់ផ្សេងៗ អោយបានល្អ តែប៉ុណ្ណោះព្រោះពេលនេះរដូវវស្សាឈានចូលមកកដល់ហើយ។លោកថេង សុថុល អភិបាលខណ្ឌចំការមនមានមតិលើកឡើងបែបនេះខណៈពេលដឹកនាំកម្លាំងមន្ត្រីជំនាញនិងលោកចៅសង្កាត់ចុះពិនិត្យមើលប្រព័ន្ធលូនិងអណ្ដូងលូនៅតាមដងមហាវិថីនិងតាមដងផ្លូវនានាក្នុងមូលដ្ឋានខណ្ឌចំការមនដែលមាន៥សង្កាត់កាលពីព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២០នេះ។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានមានមតិលើកឡើងថានាសព្វថ្ងៃនេះអាជ្ញាធរមានការគិតគូរនិងព្រួយបារម្ភបំផុតនៅពេលមានភ្លៀងធ្លាក់មកម្ដងៗនោះដោយនាពេលនេះឬថ្ងៃខែនេះគឺជារដូវវស្សាឈានចូលមកដល់ហើយចឹងនិងមានភ្លៀងធ្លាក់មកយ៉ាងជោគជាំទឹកហូរលិចលង់ដក់នៅលើដងមហាវិថីនិងដងផ្លូវនានាព្រមទាំងមានការហូរលិចលង់ទៅដល់លំនៅស្ថានប្រជាជនដោយអន្លើរៗនៅកន្លែងទីវាលទំនាបខ្លះៗ។ដូចនេះដើម្បីបញ្ចៀសរាល់ការលិចលង់ដោយជំនន់ទឹកភ្លៀងនាររដូវវស្សានោះអាជ្ញាធរមូលដ្ឋានគួរគប្បីដោះស្បែកជើងប៊ូ,មូដៃអាវ លាត់ជើងខោឬមូជើងខោដោយចុះកាយសំរាមឬកាកសំណល់នៅតាមមាត់លូឬអណ្ដូងលូចេញដើម្បីបើកមុខទឹកហូរធ្លាក់ចូលអណ្ដូងលូ,ប្រព័ន្ឌលូបានលឿនដើម្បីបញ្ចៀសរាល់ការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះពោលគឺក្រោយភ្លៀងធ្លាក់ទឹកភ្លៀងហូរធ្លាក់ចូលប្រព័ន្ធលូអស់គឺគ្មានទឹកដក់នៅលើផ្លូវឬនៅតាមលំនៅស្ថានប្រជាជនទៀតឡើយ។ហើយការងារនេះអាជ្ញាធរសង្កាត់និងអាជ្ញាធរខណ្ឌចំការមនបន្តចុះធ្វើជាប្រចាំអោយដូចភ្លៀងរលឹមមិនគិតថាថ្ងៃឈប់សម្រាក់ការងារនាចុងសប្ដាហ៍ឡើយ។ហើយលោកអភិបាលខណ្ឌចំការមនក៏បានក្រែនរំលឹកទៅដល់ចៅសង្កាត់ទាំង៥សង្កាត់និងការិយាល័យជំនាញ,មន្ត្រីជំនាញត្រូវចុះពិនិត្យមើលសំរាមនៅតាមប្រព័ន្ធលូនិងអណ្ដូងលូអោយបានជាប្រចាំកុំចាំដល់មេឃភ្លៀងធ្លាក់ទើបចុះមើលនោះហើយការងារនេះសូមអោយបងប្អូនប្រជាជននិងម្ចាស់អាហារដ្ឋាន,ផ្ទះសំណាក់,សណ្ឋាគារនិមួយៗចូលរួមផងដែរទើបទទួលបានជោគជ័យហើយម្យ៉ាងទៀតទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នា៕