ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​អភិបាលខណ្ឌ​បឹង​កេងកង​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ដារ​ប្រឡាយ​ទឹកស្អុយ​ បឹងត្របែក ​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​

106

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០២០​នេះ​លោក​ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង និង លោកស្រី​អភិបាលរងខណ្ឌ​បឹង​កេងកង​សុ​ិ​ន រតនា ព្រមទាំង​មន្ត្រី​នៃ​ការិយាល័យ​ជំនាញ​បាន​ចុះ​ពិនិត្យ​ដោយផ្ទាល់​នៅ​សកម្មភាព​ស្ដារ​ប្រឡាយ​មេ​១​ខ្សែស្រប​ផ្លូវ​១០៥​និង​ប្រព័ន្ធ​លូ​,​អណ្ដូង​លូ​នៅតាម​ដងផ្លូវ​នានា​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​ដែលមាន​៧​សង្កាត់​ដើម្បី​បើកមុខ​ទឹក​ដោយ​បញ្ចៀស​រាល់​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវភ្លៀង​ធ្លាក់​នៅ​រដូវវស្សា​នេះ​។​
លោក ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង រួមជាមួយ​លោកស្រី អភិបាលរងខណ្ឌ​បឹង​កេងកង សុ​ិ​ន រតនា​ព្រមទាំង​លោក​ប្រធាន​~​អនុប្រធាន​ការិយាល័យ នៃ​ការិយាល័យ​ជំនាញ​,​មន្ដ្រីរដ្ឋបាល​ខណ្ឌ បាន​ចុះ​ត្រួតពិនិត្យ​ប្រឡាយ​លូ​មេ​ដែលមាន​សភាព​កកស្ទះ​ចរន្តទឹក​ហូរ​មិនបាន​លឿន​នៅតាម​បណ្ដោយ​ប្រឡាយ​លូទឹកស្អុយ​ស្រប​ផ្លូវ ១០៥​ដែល​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក​តែ​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​ដែល​ស្ថិតនៅ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​។​
ជាមួយគ្នានេះដែរ​លោក​អភិបាលខណ្ឌ​បឹង​កេងកង ធឹ​ម សំអាន​ដោយ​សូម​អំពាវនាវ​អោយ​បងប្អូន​ប្រជាជន​ទាំងអស់​ចូលរួម​សម្អាត​អនាម័យ​អោយបាន​គ្រប់ៗ​គ្នា​ដើម្បី​បរិស្ថាន​ស្អាត ទីក្រុង​ស្អាត គ្មាន​សំរាម​លើ​ដង​វិថី​និង​ក្នុង​ទឹក​ប្រឡាយ​ផងដែរ​ពោលគឺ​ក្រុង​ស្អាត​គឺ​ផ្ដើមចេញពី​យើងទាំងអស់គ្នា​ផងដែរ​។​
ជាមួយគ្នានេះដែរ​លោក​អភិបាលខណ្ឌ​បឹង​កេងកង​ក៏បាន​ជំរុញ​ទៅដល់​ផ្នែក​ខាង​គ្រឿងចក្រ​អោយ​ព​ន្លឿ​ន​ក្នុង​ការកាយ​ដី​ភក់​នៅ​បាត​ប្រឡាយ កាយ​យក​កាកសំណល់​ផ្សេងៗ​ដើម្បី​បើកមុខ​ទឹក​ហូរ​បាន​លឿន​នៅពេល​មេឃ​ភ្លៀង​ធ្លាក់​មក​ម្ដងៗ​នោះ​ដោយ​បញ្ចៀស​ការលិចលង់​ទឹក​ដក់​នៅលើ​ផ្លូវ​និង​លំនៅស្ថាន​ប្រជាជន​នៅ​ស្រប​ដង​ប្រឡាយ​មេ​។​
ខណៈពេល​ចុះ​ពិនិត្យ​ការស្ដារ​ប្រឡាយ​មេ​ខាងលើ​នោះ​បងប្អូន​ប្រជាជន​គាត់​ចេញមក​ទទួល​ស្វាគមន៍​លោក​អភិបាលខណ្ឌ​បឹង​កេងកង​ធឹ​ម សំអាន និង​លោកស្រី​អភិបាលរងខណ្ឌ​ហើយ​លោក​អភិបាលខណ្ឌ​គាត់​ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាជន​និង​ទួល​រាល់​ការ​សំណូមពរ​របស់​ពួកគាត់​ផ្សេងៗ​ផងដែរ​ហើយក៏​បាន​ចែក​ទឹក​អាកុល ទឹក​ជែ​ល និង​ម៉ាស់​ជូន​ដល់​ពួកគាត់​ផងដែរ​ដើម្បី​ទុក​ប្រើប្រាស់​ការពារ​បង្ការ​មេរោគ​កូ​វិដ​១៩​ផងដែរ​។​ហើយ​នៅ​ថ្ងៃ​ដដែល​នេះដែរ​លោក​ធឹ​ម សំអាន​អភិ​បាន​ខណ្ឌ​បឹង​កេងកង និង លោកស្រី​សុ​ិ​ន រតនា អភិបាលរងខណ្ឌ​បឹង​កេងកង​ព្រមទាំង​សហការី​បាន​បន្ត​ចុះ​ជួប​សំណេះសំណាល​គ្នា​ជាមួយ​បងប្អូន​ប្រជាជន​តាម​ខ្នង​ផ្ទះ​និ​មួយៗ​នៅ​សង្កាត់​អូ​ឡាំ​ពិ​ច​ដោយ​ធ្វើការ​ណែនាំ​ទៅដល់​ពួកគាត់​អោយចូល​រួម​សម្អាត​ធ្វើ​អនាម័យ បរិស្ថាន​គឺ​ទីក្រុង​ស្អាត​ផ្ដើមចេញពី​យើងទាំងអស់គ្នា​ហើយ​ក៏បាន​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាជន​ត្រូវ​មើលថែទាំ​សុខភាព​ដោយ​រស់នៅ​ស្អាត ហូប​ស្អាត​ហើយ​ត្រូវ​លាងដៃ​ដោយ​សាប៊ូ​ឬ​ទឹក​អាកុល​ឬ​ទឹក​ជែ​លហើយ​ពេលធ្វើ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​ឬ​នៅ​កន្លែងធ្វើការ​ងារ​ត្រូវ​ពាក់​ម៉ាស​ដោយ​បង្ការ​ការពារ​នូវ​មេរោគ​កូ​វិដ​១៩​ផងដែរ​ពោលគឺ​យើង​រួមគ្នា​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វិដ​១៩​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

អត្ថបទដែលជាប់ទាក់ទង