ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ា​នី ៖​ជំរុញ​ឲ្យ មន្ដ្រី​អប់រំ​ផ្តល់​ការអប់រំ​ឌីជីថល ដល់​សិក្សា​នុ​សិស្ស​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព

60

 

 

​ភ្នំពេញ​៖ លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈ កម្ម​ការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​ប្រជុំ​ជាមួយ​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បន្ត​ពិភាក្សា​លើ​ការជំរុញ​ការផ្តល់​ការអប់រំ​ឌីជីថល ដល់​សិក្សា​នុ​សិស្ស​ឲ្យ​កាន់តែ មាន​ប្រសិទ្ធភាព និង​ស្តាប់​នូវ​បទ​បង្ហាញ​ស្តីពី​គម្រោងការ​បង្កើត APP E-Learning របស់​ក្រសួង ដែល​បង្ហាញ​ដោយ​ក្រុមការងារ​បច្ចេកទេស E-Learning នា​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​។​
ឈរលើ​មូលដ្ឋាន​នៃ​ការគាំទ្រ និង​ការចូលរួមចំណែក​ផ្តល់​ជា​ធាតុ​ចូល​ជា​បន្តបន្ទាប់​ក្នុងការ​សម្រេច​នូវ​ចក្ខុវិស័យ​រួម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈ កម្ម​ការ​ទី​៧ នៃ​រដ្ឋសភា បានធ្វើ​ការសហការ គាំទ្រ​ជា​មូលដ្ឋាន​បច្ចេកទេស​ក្នុងការ​បង្កើតជា APP របស់​ក្រសួង ដើម្បី​ឆ្លើយតប​នូវ សំណូមពរ​របស់លោក​រដ្ឋមន្ត្រី កាលពី​កិច្ចប្រជុំ នា​ថ្ងៃទី​១៤ ខែឧសភា កន្លងទៅនេះ​។​
​ឆ្លៀត​ក្នុងឱកាស​នេះដែរ គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា សូម​ថ្លែង​អំណរ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង លោកគ្រូ អ្នកគ្រូ និង​មន្ត្រី​បច្ចេកទេស​ទាំងអស់​ដែល​តែង​បាន​ចូលរួម និង​បន្ត​ខិតខំ​សហការគ្នា ពង្រឹងគុណភាព​នៃ​ការអប់រំ​នៅ​កម្ពុជា​។​ទន្ទឹមនឹងនេះ គណៈកម្មការ​សូម លើក ទឹកចិត្ត អាណាព្យាបាល​គ្រប់ៗ​រូប បន្ត​ផ្តល់ ការយកចិត្តទុកដាក់ ណែនាំ​កូនៗ​ឲ្យ​ស្វ័យ​សិក្សា​នៅផ្ទះ និង​តាមរយៈ​មធ្យោបាយ​អន​ឡាញ នានា​ស្របតាម​ការណែនាំ​របស់​ក្រសួង​៕
សំរិត​

អត្ថបទដែលជាប់ទាក់ទង