ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគម​ទូរទស្សន៍​កម្ពុជា ប្រជុំ​ពិនិត្យ​នូវ​សំណូមពរ​ស្តីពី​ផលប៉ះពាល់​ទៅនឹង​ផលិតកម្ម និង​ទីផ្សារ​របស់​ស្ថានីយទូរទស្សន៍ ដោយសារ​ជំងឺ​កូ​វីដ​-១៩

75

​ភ្នំពេញ​៖ សមាគម​ទូរទស្សន៍​កម្ពុជា បាន​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើរ ស្តីពី​អំពី​ផលវិបាក ក្នុងពេល​កូ​វីដ​-១៩ ពិសេស​ការបាត់​Sponser ដើម្បី​ទ្រទ្រង់​សកម្មភាព​ការងារ​ក្នុង​វិស័យ​សោតទស្សន៍ ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ព័ត៌មាន និង ឯកឧត្តម ម៉ៅ អាយុទ្ធ ប្រធាន​សមាគម​ទូរទស្សន៍​កម្ពុជា កាលពី​ពី​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​ព័ត៌មាន ។​

​ឯកឧត្តម ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ព័ត៌មាន និង​សោតទស្សន៍ បានផ្តល់​វេទិកា​ជូន​ថ្នាក់ដឹកនាំ​ស្ថានីយ​ទាំងអស់​ដើម្បី​បញ្ជាក់​ពីអ្វី​ដែលជា​សំណូមពរ ថា​តើ​ចង់បាន​អ្វី និង​សូម​លើក​ឲ្យ​ចំ​បញ្ហា សំរាប់​លើក​ជា​យោបល់​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ពិនិត្យថា​តើ​ត្រូវ​ជួយ​របៀប​ណា​លើ​បញ្ហា​នាពេលនេះ ។

​ជាការ​កត់សំគាល់ នៅក្នុង​កិច្ចប្រជុំ​នេះ ថ្នាក់ដឹកនាំ​គ្រប់​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍ បាន​សុំ​លើកលែង​ពន្ធ​លើ​សេវាសាធារណៈ​សោតទស្សន៍ និង​ការលើកលែង​ពន្ធ​ហ្វ្រេ​កង់​នៅ​ក្រសួង​ប្រៃ​ណី​យ៍ ជួយ​សម្រួល​បន្ធូ​បន្ថយ​លើ​ការបង់​ពន្ធដារ និង​បញ្ហា​តំលៃ​អគ្គីសនី ក្នុងខណៈដែល​ជួបនឹង​វិបត្តិ​កូ​វីដ​-១៩ ។​
​សូមពរ​នេះ ត្រូវបាន​គណអធិបតី​ទទួលយក​ទុក​ពិនិត្យ និង​ពិចារណា ដើម្បី​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី សម្រេច ៕​

អត្ថបទដែលជាប់ទាក់ទង