ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋខ្មែរបានប្រើប្រាស់សិទ្ធិសេរីភាព ទៅបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ ពិតនៅកម្ពុជា

233

ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុកផ្លូវការ នៅព្រលប់ថ្ងៃទី៣០ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា យោងតាមរបាយការណ៍ប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ដែលបានប្រពឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នេះ គឺមានប្រជាពលរដ្ឋចំនួន ៨២,៨៩% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុបចំនួន ៨.៣៨០.២១៧ ដែលបានអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នៃគណបក្សនយោបាយដែលខ្លួនពេញចិត្ត នៅការិយាល័យបោះឆ្នោតទាំងអស់ចំនួន ២២.៩៦៧។

សម្តេចតេជោ “សូមអរគុណបងប្អូន កូនក្មួយ ជនរួមជាតិទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតដ៏ច្រើនលើសលប់គាំទ្រ គណបក្សប្រជាជនកម្ពុជា លេខ២០ ដែលមានចំនួនរហូតដល់ ៤.៨៧៥.១៨៩ សំឡេង។ បងប្អូនជនរួមជាតិពិតជាបានចូលរួមយ៉ាងសស្រោកស្រាំ ជាមួយទឹកមុខញញឹមញញែម ក្នុងផ្លូវនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសបងប្អូនកូនក្មួយ បានប្រើប្រាស់សិទ្ធិរបស់បងប្អូន ដូចមាន ចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ”៕

អត្ថបទដែលជាប់ទាក់ទង