ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥណ្ឌា​បណ្តេញ​បុគ្គលិក​ទូត​ប៉ា​គី​ស្ថាន​ចេញ ដោយ​ចោទថា​ធ្វើ​ចារកម្ម និង​មាន​ទំនាក់ទំនង​ជាមួយ​ភេរ​វករ​

127

 

​ប្រទេស​ឥណ្ឌា​បានធ្វើ​ការបណ្តេញ​បុគ្គលិក​ស្ថានទូត​របស់​ប៉ា​គី​ស្ថាន​ចំនួន​ពាក់កណ្តាល ក្នុង​រដ្ឋធានី​ដេលី (Delhi) ដោយបាន​ចោទប្រកាន់​អ្នកកា​ទូត​ទាំងនោះ​ថា បានធ្វើ​ចារកម្ម និង​មាន​ទំនាក់ទំនង​ជាមួយនឹង​ភេរ​វករ​។​

​ឥណ្ឌា​ខ្លួនឯង ក៏​នឹងត្រូវ​កាត់បន្ថយ​បុគ្គលិក​ចំនួន​ដូចគ្នា នៅ​ស្ថានទូត​របស់ខ្លួន​ក្នុង​រដ្ឋធានី Islamabad របស់​ប្រទេស​ប៉ា​គី​ស្ថាន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​កិច្ច​ការផ្ទុះ​ក្នុង​ឥណ្ឌា​។​

​ជុំវិញ​ការបណ្តេញ​បុគ្គលិក​ទូត​នេះ មិនទាន់មាន​ការឆ្លើយ​តប​ភ្លាមៗ​នោះ​ទេពី​អាជ្ញាធរ​ប៉ា​គី​ស្ថាន​។​

​ទំនាក់ទំនង​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​បានល្អ​ក់​កករ​រួចហើយ ក្រោយពេល​ឥណ្ឌា​បាន​បណ្តេញ​បុគ្គលិក​ប៉ា​គី​ស្ថាន​ចេញ​កាលពី ៣​សប្តាហ៍​មុន​។​

​ពួកគេ​រង​ការចោទប្រកាន់ថា បាន​ព្យាយាម​យក​ព័ត៌មាន អំពី​សកម្មភាព​យោធា​ឥណ្ឌា​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​បញ្ជាក់ថា វិធានការ​ចុងក្រោយ​របស់​ឥណ្ឌា​កើតឡើង ដោយសារតែ​ការ​ព្យាបាទ​ទៅលើ​បុគ្គលិក​ឥណ្ឌា​ពីរ​នាក់ នៅក្នុង​រដ្ឋធានី Islamabad​។​

​កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​ឥណ្ឌា​បាន​ចោទប្រកាន់​ប៉ា​គី​ស្ថាន​ថា បាន​ចាប់​បុរស ២​នាក់​នោះ ប៉ុន្តែ​ប៉ា​គី​ស្ថាន​វិញ​និយាយថា អ្នក​ទាំងពីរ​នោះ​ត្រូវបាន​ប៉ូលីស​ចាប់ឃុំខ្លួន ក្រោយពេល​បាន​វាយ​អ្នកដំណើរ ខណៈពេល​កំពុងបើក​ប​រ​។​

​បើតាម​កាសែត​ឥណ្ឌា Hindustan Times ភាគី​នីមួយៗ​នៃ​ប្រទេស​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ឲ្យ​មាន​បុគ្គលិក​ចំនួន ១១០​នាក់​នៅ​ស្ថានទូត​ពួកគេ​ទាំងសងខាង បើទោះបីជា​ចំនួន​បច្ចុប្បន្ន​មាន​ប្រហែល ៩០​នាក់​ក្តី​។​

​ការសម្រេចចិត្ត​របស់​ឥណ្ឌា មានន័យថា ស្ថានទូត​នៃ​ប្រទេស​ទាំងពីរ​នឹងត្រូវ​ធ្វើការ​បញ្ជូន​បុគ្គលិក​ចំនួន ៣៥​នាក់​ត្រឡប់មកវិញ​រៀងៗ​ខ្លួន​ក្នុង​រយៈពេល​មួយ​សប្តាហ៍​៕

 

អត្ថបទដែលជាប់ទាក់ទង