ប្រជាជនក្រីក្រចំនួន៣០គ្រួសារនៅសង្កាត់ច្បារអំពៅទី១ បានទទួលអំណោយពី កាកបាទក្រហមកម្ពុជា
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២០ នេះលោកស្រីអភិបាលរងខណ្ឌច្បារអំពៅហេង សុវត្ថានិងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅនិងលោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ដែលអមដំណើដោយ លោក ,លោកស្រី មន្ត្រីសាលាខណ្ឌ,សាលាសង្កាត់ជាច្រើន រូបទៀតបានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និង នាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានទៅផ្ដល់ជូនដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះចំនួន៣០គ្រួសារក្នុងនោះគ្រួសារចាស់ជរាគ្មានទីពឹង ,គ្រួសារជនពិការ ,គ្រួសារកុមារកំព្រា ,គ្រួសារស្ត្រីមេម៉ាយកូនច្រើន ,គ្រួសារមានសមាជិកមានជំងឺរ៉ាំរ៉ៃ និង ក្រុមគ្រួសារដែលទីទ័លក្រខ្លាំងបំផុតដែលរស់នៅតាមបណ្ដាភូមិនានាក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
នាឱកាសនេះដែរ លោកស្រីហេង សុវត្ថាអភិបាលរងខណ្ឌច្បារអំពៅនិង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និង លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានមានមតិលើកឡើងស្រដៀងៗគ្នាដោយបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រនិងងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹកផងដែរ។
ជាមួយគ្នានេះដែរលោកស្រីអភិបាលរងខណ្ឌច្បារអំពៅហេង សុវត្ថា និង លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ក៏បានមានមតិលើកឡើងស្រដៀងៗគ្នាដោយគូសបញ្ជាក់ថាជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់និងគិតគូរជានិច្ចទៅដល់ប្រជាជនទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជាក់ស្តែងដូចជានៅពេលនេះគឺ សម្តេចទាំងទ្វេរ នឹងមិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀងឬអត់អាហារនោះទេហើយសកម្មភាពការងារមនុស្សធម៌នេះគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ។
សូមជម្រាបជូនថាអំណោយមនុស្សធម៌ដែលបានចែកជូនប្រជាជនក្រីក្រទាំង៣០គ្រួសារ នាពេលនេះគឺក្នុង ១គ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម ទឹកសុីអុីវ១យួរ,ត្រីខកំប៉ុង,ស្ករស,និងថវិកា៣មុឺនរៀលផងដែរ៕