តារាសម្ដែងស្រី ភិន សុដាលីស ដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង នៅខ្នងភ្នំ នៃទឹកដីខេត្ដកំពង់ស្ពឺ
ភ្នំពេញ៖ បើទោះបីជាស្ថានភាពរស់នៅរបស់តារាសម្តែងស្រី ភិន សុដាលីស ស្ថិតក្នុងចង្កោមអ្នកមានជីវភាពធូរធាក្តីក៏គេតែងសង្កេតឃើញថា តារាស្រីរូបនេះនិយមធ្វើដំណើរកម្សាន្តបែបផ្សងព្រេង និងសាមញ្ញា ជាមួយមិត្តភ័ក្កិច្រើនជាងក្រុមគ្រួសារ។
ថ្មីៗនេះភិន សុដាលីស បានធ្វើឲ្យអ្នក គាំទ្រនាងចាប់អារម្មណ៍ជាថ្មីក្រោយពីបាន បង្ហាញវីដេអូ និងរូបថតជាច្រើនសន្លឹកអំពីក្តីសុខក្នុងជីវិត គ្រាដែលបានធ្វើដំណើរកម្សាន្តដ៏កំពុងទាក់ទាញខ្លាំងមួយ គឺខ្នងផ្សារ នៃទឹកដីខេត្តកំពង់ស្ពឺ។ ទីនេះគឺជាទីកន្លែងដែលក្រុមយុវវ័យកំពុងពុះកញ្ជ្រោលក្នុងការធ្វើដំណើរទៅកម្សាន្តបើទោះបីជាត្រូវធ្វើ ដំណើររាប់សិបគីឡូម៉ែត្រឆ្លងការលំបាក ជាច្រើនក្តី។ ភិន សុដាលីសបានរួមដំណើរជាមួយមិត្តភ័ក្កិជិតដិតមួយចំនួនដើម្បីទៅកម្សាន្តនៅទីនោះ ដោយនាងបានទាំងឆ្លៀតធ្វើវីដេអូផ្ទាល់ខ្លួន(Vlog) ដើម្បីចែកជូនអ្នកគាំទ្រ ហើយនាងទទួលបានការកោតសរសើរខ្លាំង។ វីដេអូនាងទទួលបានការចូលមើលច្រើនជាង១លានដងឯណោះ។ តារាស្រីដែលចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេង និងថតរូបទេសភាព ស្អាតៗរូបនេះក៏បានចែករំលែកនូវរូបភាពត្រជាកភ្នែកចម្លែកអារម្មណ៍ជាច្រើនបន្តបន្ទាប់។ ថ្មីៗនេះគេក៏បានឃើញតារាស្រីកូនមួយរូបនេះបានធ្វើដំណើរកម្សាន្តទៅស្រូបយកវីតាមីនC នៅកោះសង្សាបន្ថែមទៀត។
ភិន សុដាលីស មុននេះបន្តិច បង្ហាញឲ្យឃើញសកម្មភាព និងទេសភាពដ៏ត្រកាលកណ្តាលជលសា ក្នុងឈុតប៊ីគីនីផ្កាៗពណ៌ទឹកប៉ិច ធ្វើឲ្យនាងមើលទៅពិតជាស៊ិចស៊ី ទាក់ទាញមិនចាញ់ក្រមុំៗទេ៕