ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ កម្មករ កម្មការិនីបានសម្រុកចូលមកភ្នំពេញ វិញហើយ ក្រោយបញ្ចប់ការបោះឆ្នោតបង្កអោយកកស្ទះចរាចរលើផ្លូវចូលក្រុងមួយចំនួន

142
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ មានអាយុគ្រប់អាយុបោះឆ្នោត ដែលរួមមាន សិស្ស និស្សិត បុគ្គលិកបម្រើការងារតាមបណ្តាក្រុមហ៊ុន កម្មករ កម្មការិនី បំរើការងារនៅតាមរោងចក្រ  ក្រោយបញ្ចប់នៃការបំពេញកាតព្វកិច្ចបោះឆ្នោតរួចបានសម្រុកចូលមកភ្នំពេញវិញហើយ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលបានធ្វើអោយច្រកចេញ ចូលក្រុងមួយចំនួនបង្កអោយមានការកកស្ទះចរាចរ។
    ជាក់ស្តែងនៅតាមបណ្ដាផ្លូវជាតិធំៗមួយចំនួន ដូចជាផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ លេខ៣ និងផ្លូវជាតិលេខ៤ គេបានឃើញក្រុមកម្មករ កម្មការិនី និងប្រជាពលរដ្ឋ បានធ្វើដំណើរត្រឡប់
ចូលមករាជធានីភ្នំពេញវិញបង្កអោយមានការកកស្ទះចរាចរផងដែរ ។
   ជាមួយនឹងនេះ គេក៏បានឃើញកងកម្លាំងសមត្ថកិច្ចចេញជួយអន្តរាគមន៍ សម្រួលចរាចរណ៍ឲ្យរថយន្តអោយបានធ្វើដំណើរឆាប់រហ័សផងដែរ។
  គូរបញ្ជាក់ថា  រាជរដ្ឋាភិបាលកម្ពុជា ដែលមាន
សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ
បានអនុញ្ញាតឲ្យមានការឈប់សម្រាក៣ថ្ងៃ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកដែលមានអាយុគ្រប់បោះឆ្នោត ដូចជា សិស្ស និស្សិត បុគ្គលិកបម្រើការងារតាមបណ្តាក្រុមហ៊ុន កម្មករ កម្មការិនី បំរើការងារនៅតាមរោងចក្រ មានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើដំណើរទៅចូលរួមបោះឆ្នោតអោយបានទាន់ពេលវេលា ក្នុងការជ្រើសរើសមេដឹកនាំដែលអាចសម្រេចនូវជោគវាសនាប្រទេសជាតិ ជួយឲ្យជីវភាពពួកគាត់ល្អប្រសើរឡើង និងរស់នៅប្រកបដោយសុខដុមរមនា ហើយក្រោយការបញ្ចប់ការបោះឆ្នោតពួកគាត់ក៏បានត្រឡប់ចូលមកភ្នំពេញ ដើម្បីបំរើការងារជាធម្មតាឡើងវិញនៅថ្ងៃទី៣១ កក្កដានេះ ទើបច្រកផ្លូវមួយចំនួនបានទទួលរងការកកស្ទះចរាចរ៕

 

អត្ថបទដែលជាប់ទាក់ទង