អធិការដ្ឋានប៉ូលិសកៀនស្វាយយកមុខទៅទុកកន្លែងណា ផ្លូវចូលអធិការ ក្លាយជាទីផ្សារលក់ដូរ
កណ្ដាល៖ច្រកផ្លូវចេញ_ចូលអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយនិងផ្លូវជាច្រើនខ្សែទៀតនៅជិតសាលាស្រុកកៀនស្វាយក្លាយជាទីផ្សារលក់ដូរដោយបង្កភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់សោះដែលធ្វើអោយអ្នកស្រុកនៅទីនោះនិងអ្នកដំណើរពេលឆ្លងកាត់តាមផ្លូវជាច្រើនខ្សែខាងលើនោះដោយសម្ដែងការមិនសូវសប្បាយចិត្តសោះចំពោះបញ្ហាលក់ដូរអីវ៉ាន់នៅលើផ្លូវសាធារណៈដូចនេះ។ប៉ុន្តែក្រុមសមត្ថកិច្ចអាជ្ញាធរនៅទីនោះគឺពួកគាត់មិនខ្វល់ទំនងបានផលប្រយោជន៍ពីការលក់ដូរអាណាធិបតេយ្យនេះទេឬបានមិនខ្វល់ចុះរៀបចំសោះចឹង???ហេសហេ។
បើនិយាយពីផ្លូវថ្នល់គេស្ថាបនាឡើងគឺដើម្បីបម្រើការប្រើប្រាស់ដោយធ្វើដំណើរតាមមធ្យោបាយនានាតែផ្ទុយទៅវិញផ្លូវថ្នល់ជាច្រើនខ្សែនៅច្រកផ្លូវចូលទៅកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយនិងនៅជិតខ្នងសាលាស្រុកកៀនស្វាយដែលតភ្ជាប់ពីកំណាត់ផ្លូវជាតិលេខ១នៅដល់មុខផ្សារគគីរនោះកំពង់ក្លាយជាទីផ្សារលក់អីវ៉ាន់ឬទំនិញផ្សេងៗដោយមើលទៅយ៉ាងអាក្រក់មើលបំផុត។ប៉ុន្តែមិនថ្វីនោះទេលក់អីក៏លក់ទៅចុះបើក្រុមសមត្ថកិច្ចនៅទីនោះគេមិនចុះមករំខាននោះទេពិព្រោះគេទំនងបានផលប្រយោជន៍ពីកន្លែងលក់ដូរទាំងអស់នោះហើយបើតាមប្រភពពត៌មានគេនិយាយថាអាជីវករលក់ដូរទំនិញនៅលើផ្លូវទាំងអស់នោះគឺមិនមែនមកអង្គុយលក់ដូរនៅទីនេះដោយព្រីនោះទេទើបគ្មានអ្នកមករំខានពិសេសក្រុមសមត្ថកិច្ចអាជ្ញាធរនៅទីនោះផ្ទាល់តែម្ដង។ដូចនេះសូមអាជ្ញាធរខេត្តកណ្ដាលនិងលោកស្នងការខេត្តកណ្ដាលទើបឡើងថ្មីគួរឆ្លៀតពេលចុះមើលផង!បើពឹងសមត្ថកិច្ចអាជ្ញាធរស្រុកកៀនស្វាយដូចពឹងផ្កាយលើមេឃអុីចឹងពោលគឺផ្លូវនៅតែក្លាយជាទីផ្សារលក់ដូរអីវ៉ាន់បង្កភាពរញ៉េរញ៉ៃដដែល។
រីឯកំណាត់ផ្លូវជាតិលេខ១នៅមុខផ្សារគគីរឯណេះគឺផ្លូវថ្នល់មួយចំណែកក្លាយជាទីផ្សារលក់ដូរទំនិញនិងចំណតយានយន្តគ្រប់ប្រភេទបង្កភាពរញ៉េរញ៉ៃពេញផ្លូវដោយមិនរំខានដល់លោកប្រធានផ្សារគគីរនិងក្រុមសមត្ថកិច្ចនៅកៀនស្វាយនេះឡើយនេះបើយោតាមប្រភពពត៌មានពីអ្នកស្រុកកៀនស្វាយរាយការណ៍ប្រាប់កាលពីព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២០នេះ៕