ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ជនសង្ស័យ​ចំនួន​១៣​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ដូច​ភ្លៀងរលឹម ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

87

 

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​តាម​បណ្តា កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​មួយចំនួន ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១៣​នាក់ លើ​៥​ករណី​ផ្សេងគ្នា ជា​បន្តបន្ទាប់​ដូច​ភ្លៀងរលឹម ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។​

​ការបង្ក្រាប​គ្រឿងញៀន​ទាំង​៥​ករណី​រួមមាន ៖
​ករណី​ទី​១ ៖ នៅវេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​កំបូល ចុះបង្ក្រាប​ករណី​គ្រឿងញៀន​មួយកន្លែង​ស្ថិតនៅ​បន្ទប់​ជួល​គ្មាន​លេខ ស្ថិត​នៅមុខ​ផ្សារ​អង្គ ភូមិ​អង្គ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ឃាត់​ខ្លូន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឃុន ជីន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ករណី​ទី​២ ៖ ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឃុន ជីន យកមក​សួរនាំ​រួច ទើប​នៅវេលា​ម៉ោង​១៤​រសៀល ថ្ងៃ​ដដែល តាម​ការចង្អុលបង្ហាញ​របស់​ជនសង្ស័យ​ខាងលើនេះ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​កំបូល អាវុធហត្ថ​ខណ្ឌទួលគោក និង អាវុធហត្ថ​ខណ្ឌដូនពេញ ដឹកនាំ​បង្ក្រាប​ដោយ​លោក​វរសេនីយ៍ទោ ប៉ាន់ សុភាព បាន​បន្តធ្វើ​ការស្រាវជ្រាវ​រហូត​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៥​នាក់​បន្ថែមទៀត នៅ​ចំណុច​ផ្ទះ​លេខ​៩១​និង​៩២ ផ្លូវ​រថភ្លើង ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទាំង​៥​នាក់ ៖ ១.​ឈ្មោះ ប៉ែន សុ​ផានី​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​,២.​ឈ្មោះ​ទឹម ថា​វ៉ាន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ៣.​ឈ្មោះ ផាន់ ម៉េ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ៤.​ឈ្មោះ មុត រស្មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ៥.​ឈ្មោះ ពួន លិ​ក្ខ​ណា ភេទ​ស្រី អាយុ​២៤​ឆ្នាំ​។​

​ករណី​ទី​៣ ៖ នៅវេលា​ម៉ោង​១៨​និង​៤០​នាទី ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច ផ្លូវជាតិ​៦A ស្ថិត​ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង​៤​នាក់ ៖ ១.​ឈ្មោះ​ហ៊ី តី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ ភូមិ​ព្រែក​ឈៀង ឃុំ ឫស្សី​សាញ់ ស្រុក​ព្រែក​ឈៀង ខេត្តព្រៃវែង​, ២.​ឈ្មោះ ប្រ​ន ព្រួ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​គោក​តា​ចាន់ ឃុំ​គោកចក ស្រុក​សៀមរាប ខេត្តសៀមរាប​, ៣. ឈ្មោះ អូន ផាត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ស្លែង ឃុំ​ជី​បា ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​, ៤. ឈ្មោះ រិ​ន ភារ​ម្យ ភេទ​ប្រុស អាយុ​៣៨ មុខរបរ​កម្មករ​ឡ​ឥដ្ឋ មាន​ទីលំនៅ ភូមិ​០២ ស្រុក​កងមាស ខេត្តកំពង់ចាម ។​

​ករណី​ទី​៤ ៖ នៅវេលា​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​បានធ្វើការ​ពួនស្ទាក់ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ផ្លុ​វ​ជាតិ​លេខ​៥ ទល់មុខ​ឃ្លាំង​សាំង​សូ​គី​មិច ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​
​ជនសង្ស័យ​ទាំង​២​នាក់ ៖ ទី​១ ឈ្មោះ ខៀវ វិសាល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ទ​ទាំង​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​, ទី​២ ឈ្មោះ រិ​ទ្ធ ដា​រ៉ូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​កំពង់ធំ ឃុំ​គី​រី​វន្ត ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​ករណី​ទី​៥ ៖ នៅវេលា​ម៉ោង​២​និង​៥០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ កម្លាំង​ល្បាត​របស់ អាវុធហត្ថ​ខណ្ឌចំការមន បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ស្ថានីយ​បូមទឹក​ផ្លូវ​លេខ​២៧១​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។ ជនសង្ស័យ​មានឈ្មោះ ដៀប វាសនា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជូ​ល​គ្មាន​លេខ ផ្លូវលំ ភូមិ​ទួល​រការ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ មុខរបរ​មិន​ពិតប្រាកដ​។​
​ចាប់យក​វត្ថុតាង​សរុប​រួមមាន ៖ ក្រាម​ពណ៌​ស​ថ្លា ចំនួន ២០​កញ្ចប់ (​ធំ​១​កញ្ចប់​) ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​១៣​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បង្ក្រាប​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សួរចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង