ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិការភាព​មិនមែន​អសមត្ថភាព​ទេ តែមាន​ឆន្ទៈ​ខ្ពស់ និង​គោលដៅ​ជាក់លាក់ ក្នុងការ​ចូលរួម​កសាង​សង្គមជាតិ សង្គម​គ្រួសារ និង​ការអភិវឌ្ឍ​ប្រទេសជាតិ​

60

 

​ខេត្តពោធិ៍សាត់​៖​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ជំរុញ​ឲ្យ​បងប្អូន​មាន​ពិការភាព​ដោយសារ​គ្រាប់មីន និង​កាកសំណល់​ពី​សង្គ្រាម​ទាំងអស់ ត្រូវ​បន្ត​កសាង​នូវ​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​បាន​រឹងមាំ និង​ឈរ​ជា​បង្អែក​យ៉ាង​កក់ក្ដៅ​សម្រាប់​ក្រុមគ្រួសារ​របស់ខ្លួន​។​

​ឯកឧត្តម បាន​បញ្ជាក់ថា ទោះបី​យើង​ពិការ​មែន តែ​មិនមែន​អសមត្ថភាព​ទេ យើង​មាន​ឆន្ទៈ​ខ្ពស់ និង​គោលដៅ​ជាក់លាក់ ក្នុងការ​ចូលរួម​កសាង​សង្គមជាតិ សង្គម​គ្រួសារ និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​គ្រួសារ​ជន​ពិបាក និង​ចែក​នូវ​ស្បៀងអាហារ និង​សម្ភារ​អនាម័យ ដើម្បី​រួមចំណែក​កាត់បន្ថយ​ការលំបាក​របស់​គ្រួសារ​ជនពិការ​ភាព ក្នុងកំឡុងពេល​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៥៣៩​គ្រួសារ មកពី​ស្រុក​តា​លោ​សែន​ជ័យ ស្រុក​ភ្នំ​ក្រវ៉ា​ញ និង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ នា​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ដែល​ពិធី​នេះ​រៀបចំ​ដោយ​អង្គការ​សេវាកម្ម​អភិវឌ្ឍន៍​ជនពិការ (DDSP) ក្រោម​ជំនួយ​គាំទ្រ​ឧបត្ថម្ភ​របស់ អាជ្ញាធរ​មីន និង​មូលនិធិ Sir Bobby Charlton នៃ​ចក្រភព​អង់គ្លេស​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​ទេសរដ្ឋមន្ត្រី សូម​ថ្លែងអំណរគុណ និង​សម្ដែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​បងប្អូន​ជនពិការ​ភាព​ទាំងអស់ ដែល​បាន​ចូលរួម​ពលី​គ្រប់បែបយ៉ាង​ជាមួយ​រាជរដ្ឋាភិបាល ហើយ​ខ្ញុំ​សូម​ចាត់ទុក​បងប្អូន ជា​តួអង្គ​យ៉ាងសំខាន់​ក្នុងការ​រំដោះ ការកសាង​ប្រទេសជាតិ និង​ការអភិវឌ្ឍ ដូច​អ្វីដែល​យើងទាំងអស់គ្នា បានឃើញ និង​ទទួលបាន​នូវ​សុខសន្តិភាព និង​វឌ្ឍនភាព នាពេល​បច្ចុប្បន្ននេះ​៕

អត្ថបទដែលជាប់ទាក់ទង