ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគមសារព័ត៌មានកម្ពុជា-ចិន ប្រគល់អំណោយជូនអ្នកសារព័ត៌មានកម្ពុជា ខណៈដែល កំពុងប្រឈមនឹងជំងឺកូវីដ-១៩

102

ភ្នំពេញ៖ អំណោយដែលមានដូចជាអង្ករ ទឹកត្រីទឹកស៊ីអ៊ីវ ត្រូវបានសមាគមសារព័ត៌មានកម្ពុជាចិន ប្រគល់ជូនដល់អ្នកសារព័ត៌មានកម្ពុជាចំនួន១០០នាក់ខណៈដែរនៅលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាបាននិងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ហើយនៅក្នុងនោះ អ្នកកាសែតកម្ពុជាក៏បានប៉ះពាល់ជាមួយនឹងជំងឺកូវីដ១៩ផងដែរនោះ។

   ការប្រគល់និងទទួលអំណោយខាងលើនេះត្រូវ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ មិថុនានេះនៅទីស្នាក់ការសមាគមកម្ពុជាចិន ដែលមានទីតាំងនៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

  លោកស រិទ្ធសហប្រធានសមាគម អ្នកព័ត៌មានកម្ពុជាចិនបានមានប្រសាសន៍លើកឡើងថា ជំងឺកូវីដ១៩បានធ្វើអោយប៉ះពាល់ដល់មនុស្សទូទៅនៅលើពិភពលោក ហើយក្នុងអ្នកកាសែតកម្ពុជា

ក៏បានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។ដូច្នេះហើយទើបសមាគមអ្នកសារព័ត៌មានកម្ពុជាចិន បានផ្ដល់អំណោយដល់អ្នកសារព័ត៌មាន ដែលរងផលប៉ះពាល់ពីជំងឺ កូវីដ១៩នេះ។

   លោក លីវ សៀវគ័ង (Liu Xiao Guang)ជាជនជាតិចិន ដែលជាសហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជាចិនដែរនោះ បានមានប្រសាសន៍លើកឡើងថា សមាគមអ្នកសារព័ត៌មានកម្ពុជាចិន បង្កើតឡើងដើម្បីជួយទ្រទ្រង់ដល់អ្នកកាសែត។ជាក់ស្តែសម្រាប់ពេលនេះប្រទេសកម្ពុជាបាននិងកំពុងប្រឈមនឹងជម្ងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់លើគ្រប់វិស័យ ក្នុងនោះអ្នកសារព័ត៌មានកម្ពុជាក៏បានប៉ះពាល់ជាមួយនឹងជម្ងឺកូវីដ១៩នេះផងដែរ ។ដូច្នេះហើយទើបសមាគម ខំស្វះស្វែងរកមូលនិធិ ពីប្រទេសចិនដើម្បីជួយមកដល់អ្នកកាសែតរបស់យើង។

  ក្នុងឱកាសនោះដែរ លោកក៏បានធ្វើការអំពាវនាវនិងស្នើអោយបងប្អូនអ្នកកាសែតទាំងអស់ ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីវិធានការបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ១៩ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខខាភិបាល។

  លោក សយ សុភាព ដែលជាសហប្រធានដែរនោះ ក៏បានមានប្រសាសន៍លើកឡើងថា ការបង្កើតឲ្យមានសមាគមនេះឡើងគឺដើម្បីគាំពារ អ្នកកាសែត ដោយសមាគម បានបង្កើតអោយមានទាំងការពិនិត្យសុខភាពដោយមិនបង់ប្រាក់ជាមួយនឹងការផ្ដល់នូវអំណោយឧបត្ថម្ភមួយចំនួនផងដែរ។ ជាទិសដៅ

ចំពោះមុខសមាគមក៏នឹងធ្វើការកៀងគរ សប្បុរសជននានា ដើម្បីបញ្ជូនបងប្អូនអ្នកសារពត័មានកម្ពុជារបស់យើងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដើម្បីបានមើលឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសគេ។

   គួរបញ្ជាក់ថា អំណោយដែលប្រគល់ជូននេះក្នុងម្នាក់ៗទទួលបានអង្ករ១បាវទម្ងន់៥០គីឡូក្រាម មី១កេសនិងទឺកត្រីទឹកស៊ីអ៊ីវ១យូរ៕

 

អត្ថបទដែលជាប់ទាក់ទង