ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់​ផ្លូវ​កៅស៊ូ​ស្រែអំពិល​ឃុំ​ឈើទាល​ក្លាយជា​ផ្លូវ​ភក់​,​ថ្នាក់​លើក​មើល​ផង​…!!!

137

​កណ្ដាល​៖​ប្រជាជន​បាន​រាយការណ៍​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០២០​នេះ​ថា​កំណាត់​ផ្លូវ​កៅស៊ូ​ស្រែអំពិល​១​ខ្សែ​ដែល​ស្ថិតនៅ​ឃុំ​ឈើទាល​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ស្ថាបនា​ជា​ផ្លូវ​កៅស៊ូ​ឡើង​ខ្មៅ​រលោង​ស្រិល​ទុកជា​កាដូ​ជូន​ដល់​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះបាន​ប្រើប្រាស់​ជា​មធ្យោបាយ​ក្នុងការ​ធ្វើដំណើរ​តាម​យានយន្ត​គ្រប់​ប្រភេទ​និង​ដឹកជញ្ជូន​កសិផល​មកកាន់​ទីផ្សារ​នានា​នៅ​ស្រុក​កៀនស្វាយ​និង​ឆ្ពោះ​មក​ភ្នំពេញ​នោះ​ដោយ​សព្វថ្ងៃនេះ​បានប្រែក្លាយ​ទៅជា​ផ្លូវដី​ដូច​សភាព​ដើម​វិញ​ដោយ​បែក​ភក់​វ៉​ល់ប​ង្ក​ការលំបាក​និង​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជាខ្លាំង​តែ​ខាង​អាជ្ញាធរ​ស្រុក​កៀនស្វាយ​ដោយ​មិន​ខ្វល់​ចំពោះ​បញ្ហា​នេះ​ទៅវិញ​…?​។​
កំណាត់​ផ្លូវ​កៅ​ស្រែអំពិល​ស្ថិតនៅក្នុង​សភាព​បែបនេះ​គឺ​ដោយសារ​ក្រុម​ឈ្មួញ​រក​សុ​ី​ដឹកជញ្ជូន​ដី​តាម​ឡាន​ប្រភេទ​ធុន​ធំ​នៅ​តំបន់​ស្រែអំពិល​ឃុំ​ឈើទាល​នេះ​សម្រុក​ទៅ​ចាក់​លប់​លុប​ដី​បឹង​វាលទំនាប​នៅ​តំបន់​បឹង​ធំ​និង​តំបន់​នានា​នៅ​ស្រុក​កៀនស្វាយ​នេះហើយ​គេ​នៅ​មិនទាន់​ឃើញ​ក្រុម​សមត្ថកិច្ច​អាជ្ញាធរ​ស្រុក​កៀនស្វាយ​ចុះ​ពិនិត្យមើល​ឬ​ទល់​ស្កាត់​សោះឡើយ​។​
ពួក​អ្នកស្រុក​គាត់​និយាយថា​សព្វថ្ងៃនេះ​ពួកគាត់​រស់នៅ​តំបន់​នេះ​និង​ពួក​អ្នកដំណើរ​ដោយ​ឆ្លង​កាត​ផ្លូវ​កៅស៊ូ​ស្រែអំពិល​ពី​ផ្លូវ​កៅស៊ូ​លេខ​១១០​ទៅ​ផ្លូវជាតិ​លេខ​១​និង​ពី​ផ្លូវជាតិ​លេខ​១​មក​ផ្លូវ​១១០​វិញ​រាល់ថ្ងៃនេះ​ពិសេស​នៅពេល​យប់​ព្រលប់​ជួប​ការលំបាក់​ជាខ្លាំង​និង​រង​នៅ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ​ពិបាក​ទ្រាំ​ណាស់​ពី​សំណាក់​ក្រុម​ឈ្មួញ​រក​សុ​ី​ដឹក​ដី​តាម​ឡាន​ប្រភេទ​ធុន​ធំ​ដោយ​ធ្វើអោយប៉ះពាល់​ដល់​ផ្នែក​បរិស្ថាន​និង​សុខភាព​ក្នុងការ​រស់នៅ​ពោលគឺ​នៅ​រដូវប្រាំង​ដី​ហុយ​ទ្រលោម​ឡើង​ង​ងិ​ត​មេឃ​ពេញ​ភូមិ​ហើយ​ដល់ពេល​រដូវភ្លៀង​ធ្លាក់​មក​ដូច​សព្វថ្ងៃនេះ​គឺ​ផ្លូវ​កៅស៊ូ​ក្លាយជា​ផ្លូវដី​ឡើង​បែក​ភក់​វ៉​ល​ពេញ​ផ្លូវ​រអិល​ដូច​ខ្លាញ់​អុ​ី​ចឹ​ង​។​
ប្រភព​ដដែល​បាន​បន្តទៀតថា​ក្រៅពី​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាជន​នា​តំបន់​ស្រែអំពិល​នេះហើយ​និង​បង្ក​នូវ​ផលប៉ះពាល់​ដល់​អ្នកដំណើ​រទូ​ទៅ​នៅ​តំបន់​ផ្លូវ​ស្រែអំពិល​នេះដែរ​ដោយ​អ្នកជិះ​ម៉ូតូ​ដី​ហុយ​មកលើ​ប្រឡាក់​ខ្លួន​និង​សម្លៀកបំពាក់​យ៉ាង​ស្រ​ម៉កៗ​សុទ្ធតែ​ដី​ភក់​ឬ​ធុ​លី​ដី​។​ចំពោះ​ឡាន​ដឹក​ដី​តាមផ្លូវ​ខាងលើ​នោះ​ក្រៅពី​បង្ក​នូវ​ផលប៉ះពាល់​ផ្នែក​បរិស្ថាន​ហើយ​នោះ​នៅបាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ប្រជាជន​រស់នៅ​តំបន់​នោះ​និង​អ្នកដំណើរ​តាម​ម៉ូតូ​ថែមទៀត​ផងដែរ​។​
រីឯ​ឡាន​ដឹក​ខ្សាច់​ប្រភេទ​ធុន​ធំ​ដឹក​ចេញពី​ដេប៉ូ​ខ្សាច់​ដ៏​ធំ​ដូច​កូនភ្នំ​នៅ​ភូមិ​ឫស្សីស្រុក​២​ឃុំ​ឈើទាល​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​នា​សព្វថ្ងៃនេះ​វា​មិន​ខុសពី​ឡាន​ដឹក​ដី​នៅ​តំបន់​ស្រែអំពិល​នោះ​ប៉ុន្មាន​នោះឡើយ​ដោយ​ក្រុម​ឈ្មួញ​សម្រុក​ដឹក​ដីខ្សាច់​តាម​ឡាន​ធុន​ធំ​តាមផ្លូវ​កៅ​លេខ​១១០​នេះ​ឡើង​គគ្រឹកគគ្រេង​ដូច​ព្យុះ​ចុះ​តាមផ្លូវ​បេតុង​ទំនប់​ដូន​ស​ទៅ​ចាក់​លប់​ដី​បឹង​វាលទំនាប​នៅ​ឃុំ​ឈើទាល​នេះ​ដោយ​បង្ក​ផលប៉ះពាល់​បរិស្ថាន​និង​ការរស់នៅ​របស់​ប្រជាជន​អម​សងខាង​ផ្លូវ​និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជា​ហូរហែ​រហើយ​តៃកុង​ឡាន​ដឹក​ដីខ្សាច់​ចេញពី​ដេប៉ូ​ខាងលើ​នោះ​គឺ​ពួកគេ​បើកឡាន​មាន​ល្បឿន​លឿនៗ​ដូច​ហោះ​ដោយ​មិន​ប្រណី​ឡើយ​ហើយ​បាន​ចុច​សុ​ី​ប្លេ​រ​លាន់ឮ​ដូច​រន្ទះ​បង្ក​ការភ័យខ្លាច​និង​រំខាន​ដល់​ការរស់នៅ​ដល់​អ្នកស្រុក​ជាខ្លាំង​ដោយ​ឡាន​ដឹក​ដីខ្សាច់​នេះ​គេ​ចាប់ផ្ដើម​ដឹក​ខ្សាច់​ចាប់តាំងពី​ព្រឹក​ដល់​ព្រលប់​ឯណោះ​ទើប​ឈប់សម្រាក់​ពី​ការដឹក​ខ្សាច់​នេះ​។​ដូចនេះ​សូម​
​ថ្នាក់លើ​ជួយ​មើល​ឡាន​ដឹក​ខ្សាច់​និង​ឡាន​ដឹក​ដី​នៅ​ឃុំ​ឈើទាល​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​នា​សព្វថ្ងៃនេះ​ផង​។​តែ​ក្រុម​សមត្ថកិច្ច​អាជ្ញាធរ​ស្រុក​កៀនស្វាយ​គាត់​អត់​ខ្វល់​ចំពោះ​បញ្ហា​នេះ​ដោ​យស​ម្រា​ន​លង់លក់​យ៉ាង​រំភើយ​ជាមួយ​ផលប្រយោជន៍​សើម​មាត់​ហេស​ហេ​…!​ដូចនេះ​សូម​អាជ្ញាធរខេត្ត​កណ្ដាល​មេត្តា​ចុះ​មើល​ផង​៕​

អត្ថបទដែលជាប់ទាក់ទង