ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូន​មុខសញ្ញា​ឆក់​ម្នាក់​ទៅ​តុលាការ​

67

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២០​ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​បែក​ក្អម​ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់​ តាម​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២០​នេះ​ថ​ ជនសង្ស័យ​ឈ្មោះ​ ហ៊ុន​ គឹ​ម​ហេង​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​(​គ្មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)​ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៣៣​ ផ្លូវលំ​ ក្រុម​៣​ ភូមិ​ត្រពាំង​ឈូក​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ មុខរបរ​មិន​ពិតប្រាកដ​ ពី​បទ​លួច​(​ឆក់​កាបូបស្ពាយ​)​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ហាង​ពិភព​ម៉ូត​ ផ្ទះ​លេខ​១៩​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ កាលពី​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១៨​ តាម​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៨៦២«​ឆ​»​ ដ​.​ច​.​ន​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៨​ ចេញ​ដោយ​ចេញ​ដោយ​លោក​ កោ​ វ​ណ្ឌី​ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ ខាងលើ​ការិយាល័យ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង