ខេមរសហព័ន្ធតេក្វាន់ដូ WT ធ្វើតេស្តិ៍ត្រៀមចូល ប្រមូលផ្តុំក្រុមជម្រើសជាតិ២០២០
ភ្នំពេញ៖ខេមរសហព័ន្ធតេក្វាន់ដូ WT ដែលលោក ហង់ជួន ណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូWT នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំការប្រកួតធ្វើតេស្តិ៍ត្រៀមចូលប្រមូលផ្តុំក្រុមជម្រើសជាតិកីឡាតេក្វាន់ដូWT២០២០ នៅអាគារប៊ូយ៉ុងខ្មែរនៃពហុកីឡដ្ឋានជាតិ។
លោកគ្រូធំ ឆយ យ៉ុងសុកបានប្រាប់ឲ្យដឹងថា ការប្រកួតធ្វើតេស្តិ៍លើកនេះមានកីឡាករចូលរួមប្រហែល២០នាក់ និងកីឡាការិនីជិត១០នាក់ត្រៀមចូលប្រមូលផ្តុំក្រុមជម្រើសជាតិកីឡាតេក្វាន់ដូWT២០២០ មកពីបណ្តាលក្លិប និងសមាគមតេក្វាន់ដូWTនានា។ សម្រាប់កីឡាករមាន៤ប្រភេទទម្ងន់គឺក្រោម៥៤គីឡូក្រាម ក្រោម៥៧គីឡូក្រាម ក្រោម៦៣គីឡូក្រាម និងក្រោម៥៧គីឡូក្រាម។
លោកបានបន្តថា តាមប្រភេទទម្ងន់នីមួយៗយើងមិនបានកំណត់ចំនួនកីឡាករឡើយ ប្រសិនបើក្នុងមួយប្រភេទទម្ងន់មានកីឡាករ២ ឬ៣នាក់យើងយកទាំង៣នាក់ ហើយការបែបនេះដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួត SEA GAMES 2021 នៅប្រទេសវៀតណាម ។ចំណែកកីឡាការិនីវិញក៏ធ្វើដូចគ្នដែរ៕