ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជន​ហុងកុង​រាប់រយ​នាក់ ដើរ​ក្បួន​ក្នង​ទីក្រុង​យ៉ាង​ស្ងៀមស្ងាត់ ប្រឆាំង​តវ៉ា​នឹង​ច្បាប់​សន្តិសុខ​

105

 

​ប្រជាជន​ហុងកុង​រាប់រយ​នាក់ បានធ្វើ​ការដើរ​ហែរ​ក្បួន​យ៉ាង​ស្ងៀមស្ងាត់​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ដើម្បី​តវ៉ា​ទៅនឹង​ច្បាប់​សន្តិសុខ​ជាតិ ដែល​នឹងត្រូវ​អនុវត្ត​ដោយ​រដ្ឋាភិបាល​ចិនដីគោក​។​

​គេ​ឃើញ​មាន​វត្តមាន​របស់​ប៉ូលិស​ប្រឆាំង​កុបកម្ម​ប្រដាប់​ដោយ​ខែល ខណៈដែល​ហ្វូងមនុស្ស​បានធ្វើការ​ហែរ​ក្បួន​ពី តំបន់ Jordan ទៅកាន់ Mong Kok ស្ថិតក្នុង​ស្រុក Kowloon​។ វា​គឺជា​ការតវ៉ា​ដ៏​ស្ងាត់ស្ងៀម ដោយ​មិនមាន​ការស្រែក​ពាក្យស្លោក​អ្វី​ឡើយ​។​

​ការតវ៉ា​នោះ កើតឡើង​ខណៈពេលដែល​គណៈប្រតិភូ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សភា​ប្រជាជន បានធ្វើការ​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​សន្តិសុខ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន Xinhua​។​

​ប៉ុន្តែ​សារព័ត៌មាន​នោះ​មិនបាន​ចុះផ្សាយ​លម្អិត​ពី​មាតិការ​ថ្មីៗ​នៃ​ច្បាប់​នោះឡើយ​។​

​ការពិភាក្សា​នៅក្នុង​សភា​ប្រជាជន មានន័យថា​ច្បាប់​នោះ​ត្រូវគេ​រំពឹងថា​នឹង​អនុ​ម័​យ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

​សភា​ប្រទេស​បានអនុម័ត​ច្បាប់ ដែល​បាន​គ្រោងទុក​កាលពី​ខែ​មុន ដោយបាន​បញ្ជូន​សេចក្តីព្រាងច្បាប់ ទៅកាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដើម្បី​ពិភាក្សា និង​ពិនិត្យឡើងវិញ​។​

​សារព័ត៌មាន Xinhua ចុះផ្សាយ​កាលពី​ដើមខែ​នេះ​ថា ចិន​នឹងធ្វើ​ការបង្កើត​ភ្នាក់ងារ​សន្តិសុខ នៅក្នុង​ទីក្រុង​ហុងកុង ដូច្នេះ​ច្បាប់​ថ្មី​នឹង​គ្រប់គ្រង​លើ​ច្បាប់ ដែលមាន​ស្រាប់​របស់​ហុងកុង​។​

​ការតវ៉ា​កើតឡើង តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ប៉ូលិស​ហុងកុង​បដិសេធ មិន​ឲ្យ​មានការ​ហែរ​ក្បួន​ប្រចាំឆ្នាំ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ១ ខែកក្កដា ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍ ដែល​អង់គ្លេស​បានប្រគល់​ទីក្រុង​ហុងកុង ដល់​អង់គ្លេស​វិញ កាលពី ២៣​ឆ្នាំមុន​។​

​សូមបញ្ជាក់ថា អ្នកជំនាញ​បានលើកឡើង​ថា ច្បាប់​សន្តិសុខ​នោះ​នឹង​រឹតត្បិត​សេរីភាព​ប្រជាជន និង​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង​។​

​អា​មេ​រិច​បានប្រកាស​រួចរាល់​ហើយ​ថា ទីក្រុង​ហុងកុង​លែងមាន​ស្វ័យភាព​ទៀតហើយ ខណៈដែល​សហភាព​អឺរ៉ុប​បាន​ព្រមាន​ចិន​ថា នឹង​ជួប​ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​ច្បាប់​នោះ​៕

 

អត្ថបទដែលជាប់ទាក់ទង