ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​អភិបាលខណ្ឌ​ចំការមន​ និង​លោកស្រី ​ប្រគេន​ទៀនវស្សា​,​ បច្ច័យ​ដល​វត្ត​ ចំនួន​៤​នៅ​ខណ្ឌចំការមន​

94

​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០២០​លោក​ថេ​ង សុ​ថុល​អភិបាល​ខណ្ឌចំការមន និង លោកស្រី​ជា​ភរិយា​បានរៀបចំ​ពិធី​វេរ​ប្រគេន​ទៀន​ព្រះវស្សា​និង ប្រគេន​ទេយ្យវត្ថុ បច្ច័យ និង​គ្រឿង​បរិក្ខារ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ តាមរយៈ​រដ្ឋបាល​ខណ្ឌ​ចំការមន ដោយ​លោក​ថេ​ង សុ​ថុល​អភិបាល​ខណ្ឌចំការមន ប្រគេន​ជូន​ចំពោះ​ព្រះសង្ឃ​ដែល គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំនួន ០៤ វត្ត ក្នុង​មូលដ្ឋាន​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​
លោក​ថេ​ង សុ​ថុល​អភិបាល​ខណ្ឌចំការមន បានរៀបចំ​ពិធី​វេរ​ទៀន​ព្រះវស្សា ប្រគេន​ទេយ្យវត្ថុ បច្ច័យ និង​គ្រឿង​បរិក្ខារ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ តាមរយៈ​រដ្ឋបាល​ខណ្ឌ​ចំការមន​ដោយ​ប្រគេន​ដល់​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំនួន ០៤​គឺ​វត្ត​នួន​នី​មុណិ​រាម ហៅ​វត្ត​ថា​ន់​, វត្ត​ម​ណិ​រតនា​រាម ហៅ​វត្ត​ទួល​ទំពូង​, វត្ត​ប្រយូ​វង្ស​, វត្ត​ស្វាយ​ពពែ​)​ក្នុង​មូលដ្ឋាន​ខណ្ឌចំការមន​ដោយ​ការចូលរួម​ពី​គណៈ​អភិបាលខណ្ឌ នាយក​-​នាយករង​រដ្ឋបាល​ខ​ណ្ឌ លោក​-​លោកស្រី​ប្រធាន​-​អនុប្រធាន​ការិយាល័យ​-​អង្គភាព​ទាំង ១១ លោក​ចៅសង្កាត់​ទាំង ០៥ និង​មន្ត្រីរាជការ​ទាំងអស់ នៃ​រដ្ឋបាល​ខណ្ឌចំការមន​។​
​ហើយ​ទេយ្យទាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌចំការមន ដែល​ប្រគេន​ជូន​ចំពោះ​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំនួន ០៤ ដោយ​ក្នុង ០១ វត្ត ទទួលបាន​រួមមាន​៖
១-​ទេយ្យទាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទៀនវស្សា ០១​គូ​,​សាដក ០១​កញ្ចប់​
-​ប្រេងម៉ាស៊ូត ០១​កាន​
-​ស្ករស ១​បាវ​
-​ទឹកដោះគោ ០១​កេស​
-​ទឹកបរិសុទ្ធ ០២​កេស​
-​មី ០២​កេស​
-​អង្ករ ១០០​គីឡូក្រាម​
-​ថវិកា​មួយចំនួន​
២-​ទេយ្យទាន​របស់​រដ្ឋបាល​ខណ្ឌចំការមន​
-​ទៀនវស្សា ០១​គូ​
-​ទឹក​ផ្លែឈើ ០២​កេស​
-​មី ០១​កេស​
-​អង្ករ ៥០​គីឡូក្រាម​
-​ថវិកា​មួយចំនួន​៕​

 

អត្ថបទដែលជាប់ទាក់ទង