ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរថ្ងៃទី៣០កក្កដា ឆ្នាំ២០១៨ ស្លាប់៥នាក់ រងរបួសធ្ងន់ស្រាលរបួស១៦នាក់

180

 


ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសកើតឡើង ចំនួន ១១លើក(យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ស្រី១នាក់) រងរបួសធ្ងន់ ១០នាក់ (ស្រី៤នាក់), របួសស្រាល ៦នាក់(ស្រី២នាក់)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរ ១៣នាក់(យប់៦នាក់)។

យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរ រួមមានៈ ល្មើសល្បឿន ៤លើក(ស្លាប់ ២នាក់), មិនគោរពសិទ្ធិ ១លើក, មិនប្រកាន់ស្តាំ ១លើក(ស្លាប់ ១នាក់), ប្រជែង ១លើក, បត់គ្រោះថ្នាក់ ១លើក, ស្រវឹង៣លើក(ស្លាប់២នាក់)។ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ២១គ្រឿងរួមមានៈ ម៉ូតូ ១៥គ្រឿង រថយន្តតូច ៦គ្រឿង។ គ្រោះថ្នាក់លើដងផ្លូវរួមមានៈ ផ្លូវជាតិ ៣លើក ផ្លូវខេត្ត ៧លើក និងផ្លូវលំ១លើក។ រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមានៈ ខេត្តកំពង់ចាម ២លើក ស្លាប់១នាក់ របួស៣នាក់(ស្រី២នាក់), កណ្តាល ២លើក ស្លាប់ ១នាក់ របួស៥នាក់, ភ្នំពេញ ១លើក ស្លាប់១នាក់(ស្រី) របួស១នាក់, ព្រះសីហនុ ១លើក ស្លាប់ ១នាក់និងខេត្តតាកែវ ១លើក ស្លាប់១នាក់ របួស១នាក់។

តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល៣០ថ្ងៃ ខែកក្កដា ឆ្នាំ២០១៨ គិតពីថ្ងៃទី១-៣០ ខែកក្កដា ឆ្នាំ២០១៨ ប្រៀបធៀបរយៈដូចគ្នា ខែមិថុនា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចំនួន ២២៦លើក/២៤៣លើក ថយ ១៧លើក ស្មើ៧%, ស្លាប់ចំនួន ១២២នាក់/១៣២នាក់ ថយ ១០នាក់ ស្មើ ៨%, របួសសរុបចំនួន ៣៤៧នាក់ /៣៧៣នាក់ ថយ ២៦នាក់ ស្មើ ៧%, របួសធ្ងន់ ២១៣នាក់/១៩៨នាក់ កើន ១៥នាក់ ស្មើ ៨%, របួសស្រាលចំនួន ១៣៤នាក់/១៧៥នាក់ ថយ ៤១នាក់ ស្មើ ២៣% ៕

អត្ថបទដែលជាប់ទាក់ទង