នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ
ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថន យូ អាយុ២៦ឆ្នាំ សា្នក់នៅសំណង់មិនរៀបរយ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឧប្ញស្សីកែវ (មានសារធាតុញៀន) ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួន។
រីឯជនរងគ្រោះឈ្មោះ លឹម សេងឡុង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ និសិត្ស មានទីលំនៅ ស្នាក់នៅសាលាកសិកម្មព្រែកលាប ភូមិព្រែកលាប សង្កា ព្រែកលាប ខណ្ឧ ជ្រោយចង្វារ រាជធានីភ្នំពេញ ។
សំភារៈបាត់បង់រួមមាន ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ចាម 1F 6602 ។
លោកអធិការបន្តថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១យប់ ជនរងគ្រោះបានជិះម៉ូតូមកទុកនៅចំណុចកើតហេតុ រួចចុះទៅមាត់ទន្លេ ក៏មានជនសង្ស័យ០២នាក់បានធ្វើសកម្មភាពលួចម៉ូតូបាត់ ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង។ បន្ទាប់ពីទទួលបណ្តឹងសមត្ថកិច្ចបានស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាឈានទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចភូមិ ផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ យកមកសួរនាំនិងចាត់ការតាមនិតិវីធី ។
បន្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីស្រាវជ្រាវរកបក្ខពួកបន្ត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕