ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ស្នើឲ្យ ក្រុមប្រឹក្សាសង្កាត់ចុះដល់មូលដ្ឋានប្រជាពលរដ្ឋ ធ្វើការសម្ភាសន៍ដោយផ្ទាល់ ដើម្បីឲ្យដឹងថា ពួកគាត់ពិតជាក្រីក្រ អាចទទួលប័ណ្ណក្រីក្រនិងអាចបានថវិកាពីរាជរដ្ឋាភិបាល

76

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោកឯក ឃុនដឿនបានស្នើឲ្យក្រុមប្រឹក្សាសង្កាត់ទាំងអស់ចុះទៅដល់មូលដ្ឋានប្រជាពលរដ្ឋ និងធ្វើការសម្ភាសន៍ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋក្រីក្រដើម្បីឲ្យដឹងថា ពួកគាត់ពិតជាក្រីក្រ អាចទទួលប័ណ្ណក្រីក្រដើម្បីបានថវិកាពីរាជរដ្ឋាភិបាលដែលគ្រោងប្រគល់ជូនប្រជាពលរដ្ឋក្រីក្រប្រមាណ២៥លានដុល្លារក្នុងមួយខែនោះ។

  លោកឯក ឃុនដឿនបានបញ្ជាក់ទៀតថា ក្នុងនាមសង្កាត់ ត្រូវហ៊ាន អា កាត់ថាត្រូវដកប័ណ្ណក្រីក្រពីប្រជាពលរដ្ឋមកវិញ បើពិនិត្យទៅឃើញថា ពួកគាត់មានជីវភាពប្រសើរឡើងហើយនោះ ហើយក៏ត្រូវប្រគល់ប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋក្រីក្រពិតផងដែរ។

   លោកក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋក្រីក្រដែលបានមកដាក់ពាក្យស្នើសុំយកប័ណ្ណក្រីករមានចំនួនរហូតទៅដល់ ៣៩៦នាក់ ហើយយើងបានសម្រេចឲ្យពួកគាត់សម្ភាសន៍៣៤៩នាក់ តែមក

ដល់ពេលនេះ យើងទើបតែសម្ភាសន៍បានចំនួន៥១នាក់ប៉ុណ្ណោះ ដូច្នេះទេ មន្ត្រីរបស់យើងត្រូវតែពន្លឿនកិច្ចការងារនេះអោយបានលឿន ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានប័ណ្ណក្រីក្រនិងបានទទួលប្រាក់គោលនយោបាយពីរាជរដ្ឋាភិបាល។

   ក្រៅពីនេះ លោកអភិបាលខណ្ឌទួលគោកក៏បានជំរុញឲ្យអាជ្ញាធរមន្ត្រីថ្នាក់ខណ្ឌ សង្កាត់ បន្តចុះផ្សព្វផ្សាយទៅប្រជាពលរដ្ឋឱ្យបង្ការទប់ស្កាត់នូវជំងឺកូវីដ១៩ ដោយហេតុថា មកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋមួយចំនួន លែងភ័យខ្លាចពីជំងឺកូវី១៩ទៅហើយ ដោយអ្នកខ្លះមិនបានអនុវត្តខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាលឡើយខណៈដែលមកដល់ពេលនេះ នៅលើពិភពលោកអ្នកដែលបានឆ្លងជម្ងឺកូវីត១៩មានចំនួនរហូតដល់ជាង ១០លាននាក់ហើយនោះ ដូច្នេះយើងត្រូវតែរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺនេះអោយបាន

    ការលើកឡើងបែបនេះរបស់លោកអភិបាលខណ្ឌទួលគោក បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ៣០ មិថុនាឆ្នាំ២០២០ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ១៣របស់ក្រុមប្រឹក្សាខណ្ឌទួលគោក ក្រោមវត្តមានលោកស្រីញ៉ែម មុំ ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោកស្តីទីនិងលោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក

 

អត្ថបទដែលជាប់ទាក់ទង