ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះសង្ឃ​២​អង្គ​គង់នៅ​វត្ត​អង្គរកា ជា​ចោរលួច , បញ្ជូន​ជនសង្ស័យ​៤​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ចោរកម្ម​លួច​កំ​ព្យូ​រ​ទ័​រ​ជិត​២០​គ្រឿង​

83

 

​តាកែវ​៖ ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវបាន​នគរបាល​ស្រុក​ត្រាំកក់ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​បក្ខពួក​បាន​សារភាព​ដាក់ និង​នាំទៅ​ចាប់​មុខសញ្ញា​ជា​បន្តបន្ទាប់ ដោយ​ក្នុងនោះ​ប៉ូលិស​បាន​ឃាត់ខ្លួន​ព្រះសង្ឃ​២​អង្គ​ផងដែរ គង់នៅ​វត្ត​អង្គរកា ក្នុងករណី​ចោរកម្ម​គាស់​ដំបូល​លួច​កុំព្យូទ័រ​សាលារៀន កាលពី​ខែឧសភា ឆ្នាំ​២០២០​។​

​បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពីដើម​ខែមិថុនា ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ត្រពាំង​ធំ​ខាងត្បូង បានទទួល​ពាក្យបណ្តឹង​១​ច្បាប់ ពី​ឈ្មោះ ខឿន សុទ្ធិ​កា ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ​នៅ​ភូមិ​ខ្សឹ​ង សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ជា​នាយក​សាលា​មណ្ឌល​សិក្សា​ប៊ុត​ប្រី​ដ​ច៍ បាន​ប្តឹង​ពី​ក្រុមចោរ​ពុំ​ស្គាល់​អត្តសញ្ញាណ​១ ក្រុម បានធ្វើ​សកម្មភាព​បើក​ដំបូល​ក្បឿង​នៅ​សាលារៀន​បឋមសិក្សា​អង្គរកា ចូល​លួច​យក កុំព្យូទ័រ​អស់​ចំនួន ១៦ គ្រឿង ប្រដាប់​បំពង​សំឡេង​ចំនួន ២ គ្រឿង កាលពី​ថ្ងៃ​ពុំ​ចាំ​ក្នុងអំឡុង​ខែឧសភា ឆ្នាំ​២០២០ ។​

​ក្រោយពី​ទទួលបាន​បណ្តឹង នៅ​ថ្ងៃទី​២៨ ខែមិថុនា សមត្ថកិច្ច​បាន​ឃាត់​ជនសង្ស័យ ១​នាក់ ឈ្មោះ ហ៊ុន ធារ៉ា ភេទ​ប្រុស អាយុ ២០ ឆ្នាំ​រស់នៅ​ភូមិ​តា​កឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែលជា​ជនដៃដល់​ធ្វើ​សកម្មភាព​លួច ដោយ​ដកហូត​បាន​កុំព្យូទ័រ​ចំនួន ២ គ្រឿង បន្ទាប់ពី​បាន​សាកសួរ​យក​ចម្លើយ និង​ចម្លើយសារភាព​ឆ្លើយ​ដាក់​ទៅមុខ​សញ្ញា​ផ្សេងទៀត​។​

​ហើយ​នៅ​ថ្ងៃ​បន្ទាប់ សមត្ថកិច្ច​ក៏​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣ នាក់​ទៀត ១-​ឈ្មោះ លាវ រ៉ុង ភេទ ប្រុស អាយុ ២៥ ឆ្នាំ​រស់នៅ​ភូមិ ព្រៃ​រំដួល ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​, ២-​ឈ្មោះ វន ផានិត ភេទ​ប្រុស អាយុ ១៧ ឆ្នាំ​នៅ​ភូមិ​តា​តឹ​ម ឃុំ​ជាងទង ស្រុក ត្រាំកក់ ខេត្តតាកែវ ជា​ព្រះសង្ឃ​គង់នៅ​វត្ត​អង្គរកា និង ៣-​ឈ្មោះ នេ​ត សំណាង ហៅ ទូច ភេទ​ប្រុស អាយុ ១៤ ឆ្នាំមាន​ស្រុកកំណើត​នៅ​ឃុំ បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ជា​ព្រះសង្ឃ​គង់នៅ​វត្ត​អង្គរកា និង បន្ត​ដកហូត​វត្ថុតាង​បាន​កុំព្យូទ័រ​ចំនួន ៥ គ្រឿង​បន្ថែមទៀត សរុប​កុំព្យូទ័រ​ដែល​យើង​ដក​បាន​ចំនួន គ្រឿង ។ ហើយ​នៅក្នុង​ថ្ងៃទី ៣០ ខែមិថុនា នេះដែរ សមត្ថកិច្ច​បាននិងកំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕

អត្ថបទដែលជាប់ទាក់ទង