ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉ាងហោចណាស់មានកម្មវិធីចំនួន ៥៩ ដែលនឹងត្រូវប្រកាសឱ្យឈប់ប្រើប្រាស់នៅប្រទេសឥណ្ឌា ក្នុងនោះក៏មាន TikTok និង WeChat ផងដែរ

122
  • ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសឥណ្ឌាបានលេចមុខជាអ្នកច្នៃប្រតិដ្ឋឈានមុខគេ នៅពេលនិយាយដល់ការជឿនលឿនផ្នែកបច្ចេកវិទ្យា និងជាទីផ្សារចម្បងនៅក្នុងលំហឌីជីថល។ ថ្មីៗនេះ ក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌាបានធ្វើការហាមឃាត់ ឈប់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទចំនួន ៥៩កម្មវិធី ដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ iOS ក្រោយពីពិនិត្យឃើញពីគុណវិបត្តិជាច្រើនពាក់ព័ននឹងកម្មវិធីទាំងអស់នេះ ដែលភាគច្រើនត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្ម និងដើម្បីបម្រើផលប្រយោជន៍ឱ្យក្រុមហ៊ុនពួកគេតែប៉ុណ្ណោះ ម្យ៉ាងវិញទៀត កម្មវិធីនេះអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ក៏ដូចជាសិទ្ធិថ្នាក់ដឹកនាំក្នុងការលួចទាញយកទិន្នន័យទៀតផង។

សូមបញ្ជាក់ផងដែរថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ទើបតែបានផ្សព្វផ្សាយកាលពីសប្ដាហ៍កន្លងទៅដែរ ទាក់ទងនឹងកម្មវិធី Tiktok ដែលបានទាញយកទិន្នន័យឯកជនភាពពី Clipboards របស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីពួកគេ។ ការទាញយកទិន្នន័យនេះគឺជាការរំលោភសិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរផងដែរ ព្រោះទិន្នន័យដែលពួកគេទាញយកនោះអាចជា លេខសម្ងាត់ ឬលេខគណនីដែលនាំឱ្យមានការជ្រៀតចូលផ្សេងៗទៀតដោយពុំមានការអនុញ្ញាត។

ដើម្បីជៀសវាងការលួចទាញយកទិន្នន័យពីកម្មវិធីណាមួយនោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យលោកអ្នកទាញយកតែកម្មវិធីណាដែលលោកអ្នកត្រូវការ ហើយលុបកម្មវិធីនោះចោលវិញនៅពេលដែលលោកអ្នកឈប់ប្រើប្រាស់ ព្រោះកម្មវិធីខ្លះក៏នៅតែមានដំណើការ បើទោះបីជាលោកអ្នកពុំប្រើវាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង