នាយករងរដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយលោកជំទាវហ៊ុន ម៉ាណា ទៅជូនក្រុមគ្រួសារកសិករមានកូនប្រុស ស្រី២នាក់កើតជម្ងឺហើមជើងដំរីនិងជម្ងឺពងទក
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០១ខែកក្ដដាឆ្នាំ២០២០នេះលោកជិន ប៊ុនធឿន នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ និង ជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញតំណាងអោយលោកជំទាវហ៊ុន ម៉ាណា កូនស្រីច្បងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់តាំងរូបខ្ញុំជិន ប៊ុនធឿន នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ និង ជានាយប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានី ភ្នំពេញ ជាតំណាង ដើម្បីនាំយកអំណោយមួយចំនួនទៅប្រគល់ជូនប្អូនស្រី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។
អំណោយដែលបានផ្តល់ជូនគ្រួសារប្អូនស្រី រួមមាន៖ ថវិកាមួយចំនួនធំ, គ្រឿងឧបភោគ-បរិភោគ, សម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយឈុត, រទេះរុញ១គ្រឿង, កង់១គ្រឿង, ជាពិសេសឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានឱ្យក្រុមការងារសង់ផ្ទះទេវតាជូន១ខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជំនួសផ្ទះចាស់ដែលមានសភាពចាស់ទ្រុឌទ្រោម ធ្លុះធ្លាយ ព្រមទាំងបានឱ្យក្រុមការងារជូនដំណើរគ្រួសារប្អូនស្រីទៅដល់ស្រុកកំណើតវិញដោយសុវត្ថិភាព។
សូមបញ្ជាក់ផងដែរថា ប្អូនស្រី ស៊ាន ស្រីនិច មានអាយុ ១៣ឆ្នាំ រៀនថ្នាក់ទី៧ នៅវិទ្យាល័យ សុខ អាន ដូងខ្ពស់ មានជំងឺហើមជើង(ជើងដំរី) និងមានប្អូនប្រុសម្នាក់ទៀត មានជំងឺ(ពងទក)ហើយគ្រួសារមានជីវភាពក្រីក្រ ឪពុកជាកម្មករសំណង់ រីឯម្តាយជាកសិករ គ្មានលទ្ធភាពព្យាបាលប្អូនស្រីឱ្យបានដិតដល់នោះទេ។
រហូតដល់ស្ថានភាពជំងឺធ្ងន់ធ្ងរ ទើបគ្រួសារបញ្ជូនប្អូនស្រីមកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ តែដោយសារលោកគ្រូពេទ្យអស់លទ្ធភាពក្នុងការព្យាបាល ដោយតម្រូវឱ្យវះកាត់ជើងដែលហើមនោះចេញ។
ដោយឡែកមានសប្បុរសជនមួយចំនួនទៀត ក៏បានចូលរួមរំលែកទុក្ខលំបាកដល់ប្អូនស្រី ស៊ាន ស្រីនិចនេះដែរ ថវិការួមមាន៖
១-លោកជំទាវ ព្រិន ប៊ុនម៉ាណែត និងស្វាមី=២០០ដុល្លារ
២-លោកស្រី ជន នែលលី និងស្វាមី=១០០ដុល្លារ
៣-លោកស្រី លឹម ឡេង និងស្វាមី=២០០ដុល្លារ
៤-លោកជំទាវ ងឿន ផល្លីនពោធិតា=១០០ដុល្លារ
៥-លោកជំទាវ សុខា គងពិសី និងស្វាមី=២០០ដុល្លារ
៦-លោកស្រី ស៊ាវអុីង និងស្វាមី=២០០ដុល្លារ
៧-លោកស្រី ជា ផាប៉ាន និងស្វាមី=១០០ដុល្លារ
៨-លោកជំទាវ ខៀវ សសុីលៀប និងស្វាមី=៥០០ដុល្លារ
៩-លោកជំទាវ លី ដាលីន និងស្វាមី=២០០ដុល្លារ
១០-លោកជំទាវ ឌី សុខីទីឃាយុកោ និងស្វាមី=៣០០ដុល្លារ
១១-លោកជំទាវ ជា ផល្គុន និងស្វាមី=១០០ដុល្លារ
១២-លោកស្រី ម៉ៅ ពោរពេញ និងស្វាមី=១០០ដុល្លារ
១៣-លោកជំទាវ ហ៊ុន ម៉ាលី និងស្វាមី=៣០០ដុល្លារ
ក្នុងឱកាសនោះក្រុមគ្រួសារប្អូនស្រីបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត,ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា និងសប្បុរសជននានាទាំងទឹកមុខពោរពេញដោយក្តីសង្ឃឹមជាថ្មីរកអ្វីប្រៀបផ្ទឹមពុំបាន ដែល សម្ដេចទាំងទ្វេ ព្រមទាំង ឯកឧត្ដម លោកជំទាវ តែងតែគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
ក្រុមគ្រួសារប្អូនស្រី សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ គ្រប់ប្រការ ជូន សម្ដេចទាំងទ្វេរ ឯកឧត្ដម លោកជំទាវ និងសប្បុរសជនទាំងអស់ដែលបានឧបត្ថមនិងជួយជ្រុមជ្រែងព្យាបាលជំងឺប្អូនស្រីអោយបានជាសះស្បើយ សូមសម្ដេច ឯកឧត្ដម លោកជំទាវ បានជួបតែសេចក្ដីសុខសេចក្ដីចម្រើន ព្រមទាំងទទួលបានសុខភាពល្អបរិបូរណ៍ជាដរាប៕