ក្រោយបោះឆ្នោតវិលមកគិតពីសុខទុក្ខមន្ត្រីមូលដ្ឋាននិងពលរដ្ឋមានជំងឺម្ដង
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិសែនជ័យ បាន នាំយកអំណោយនិងថវិកាទៅសួរសុខទុក្ខលោក សៅ ភិន អនុប្រធានភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យដែលមានជំងឺទឹកនោមផ្អែមហើយដំបៅជើង ។
ក្រោយបោះឆ្នោតមន្ត្រីដឹកនាំមូលដ្ឋាវិលមកគិតពីសុខទុក្ខមន្ត្រីមូលដ្ឋាននិងពលរដ្ឋមានជំងឺម្ដង ជាក់ស្ដែងពេលនេះលោកអភិបាលខណ្ឌពោធិសែនជ័យចុះសួរសុខទុក្ខមន្ត្រីភូមិមានជំងឹ៕
អំណោយដែលលោកអភិបាលខណ្ឌបានយកទៅផ្តល់ជូននៅពេលនោះមាន
អង្ក ៣០ គីឡូក្រាម មី ០១ កេះ អង្ករវីតាមីន ១០ កញ្ចប់ ទឹកដោះគោឆៅ ១០ កំប៉ុង
សំភារះមួយកញ្ចប់ និងថវិកា ១០ម៉ឺន រៀល៕