អាមេរិចទិញស្តុកថ្នាំ Remesivir ជាង៩០ភាគរយ ដើម្បីទុកព្យាបាលពលរដ្ឋខ្លួនកើតជំងឺ COVID-19
អង់គ្លេស និងអាឡឺម៉ង បាននិយាយកាលពីថ្ងៃពុធថា ពួកគេមានស្តុកថ្នាំ Remdesivir គ្រប់គ្រាន់ ដែលវាគឺជាថ្នាំដំបូងដែលបង្ហាញពីប្រសិទ្ធភាពក្នុងការព្យាបាល COVID-19 ធ្ងន់ធ្ងរ ហើយសហរដ្ឋអាមេរិចបានទិញវាស្ទើរតែទាំងអស់។
ទីក្រុវ៉ាស៊ីនតោនបានប្រកាសនៅសប្តាហ៍នេះថា ខ្លួនបានទិញស្តុកថ្នាំ Remdesivir ចំនួន ៩២ភាគរយដែលផលិតដោយមន្ទីរពិសោធន៍ Gilead រហូតដល់ចុងខែកញ្ញា ដោយស្មើនឹងថ្នាំចំនួនប្រហែល ៥០០.០០០ ក្នុងចំណោម ៥៥០.០០០ថ្នាំ។ ការព្យាបាលនីមួយៗតម្រូវឲ្យប្រើប្រាស់ថ្នាំ Remsesivir ជាធម្យមជាង ៦ដប។
លោកប្រធានាធិបតីដូណាល់ ត្រាំ បានបង្កើតកិច្ចព្រមព្រៀងដ៏អស្ចារ្យដើម្បីធានាថា ពលរដ្ឋអាមេរិចកាំងអាចទទួលបានការព្យាបាលដំបូងពីជំងឺ COVID-19។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិច Alex Azar។
ក្រុមហ៊ុន Gilead បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានកំណត់តម្លៃថ្នាំ Remdesivir ៣៩០ដុល្លាក្នុងមួយដបនៅក្នុងសហរដ្ឋអាមេរិច និងប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀត ហើយក្រុមហ៊ុននេះបានយល់ព្រមបញ្ជូនថ្នាំរបស់ខ្លួនជិតពាក់កណ្តាលទៅអាមេរិចក្នុងរយៈពេល ៣ខែខាងមុខ។
សូមបញ្ជាក់ថា អាមេរិចជាប្រទេសទី ១ដែលមានការឆ្លងរាតត្បាតវីរុសកូរ៉ូណាខ្លាំងជាងគេបំផុត ដោយប្រទេសមហាអំណាចនេះមានអ្នកឆ្លងសរុបជិត ២,៨លាននាក់ និងស្លាប់ជាង ១៣០.០០០នាក់។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាមេរិចមានអ្នកឆ្លងសរុបជាង ៤០.០០០ករណីក្នុងរយៈពេល ១ថ្ងៃ។ អ្នកស្រាវជ្រាវព្រមានថា អាមេរិចអាចនឹងមានអ្នកឆ្លងប្រចាំថ្ងៃចំនួន ១០០.០០០នាក់ ដោយសារតែវាមិនទាន់ត្រូវបគេគ្រប់គ្រងបាន៕