ស្ត្រីជិះម៉ូតូឌុបកូនស្រី ទៅធ្វើរោងចក្រកាត់ដេរ បើកឆ្លងផ្លូវម៉ូតូឌ្រីមសង់ ប្រលះមួយទំហឹងរបួសធ្ងន់២នាក់ស្រី១ម្នាក់
ភ្នំពេញ : ស្ត្រីម្នាក់ជិះម៉ូតូឌុបកូនស្រីទៅធ្វើរោងចក្រកាត់ដេបើកឆ្លងផ្លូវម៉ូតូឌ្រីមសង់ប្រលះមួយទំហឹងរបួសធ្ងន់២នាក់ស្រី១ម្នាក់រោះថ្នាក់ចរាចរណ៍ម៉ូតូឌ្រីមសង់សេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខស្វាយរៀង១G-១១០២បើកបរបុរសម្នាក់បុកស្ត្រីម្ដាយឌុបកូនស្រីបើកម៉ូតូឌ្រីមសង់សេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១F-០០១០បណ្ដាលដេកស្ដូកស្ដឹងនៅកណ្ដាលផ្លូវនិងបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង០៦និង០០នាទីព្រឹកថ្ងៃទី០២ ខែ កក្ដដា ឆ្នាំ ២០២០នៅចំណុចក្បែរផ្សារព្រែកឯង តាមផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រែកជាងព្រំ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ ។
លោក ឯក សារ៉េន អធិការរងទទួលផែនវាស់វែងខណ្ឌបានអោយដឹងថាម៉ូតូម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១F០០១០ បេីកបរដោយឈ្មោះ ធូ សុខណា ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិ មិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(របួសធ្ងន់) ជិះម៉ូតូមានគ្នា២នាក់ អ្នករួមដំណេីរពីក្រោយឈ្មោះ កែវ ផាន់នុត ភេទស្រីអាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិ ឃុំ ជាមួយអ្នកបេីកបរម៉ូតូ (របួសស្រាល) បេីកបរ សសៀរឆ្វេងឆ្លងផ្លូវជាតិលេខ១ ទិសដៅពីកេីតទៅលិច លុះបេីកបរមកដល់ត្រង់ចំណុចកេីតហេតុខាងលេីបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១G ១១០២ បេីកបរដោយឈ្មោះ ហ៊ូ រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ ៧១ ភូមិពោន ឃុំ ច្រេស ស្រុកមេសាង ខេត្តព្រៃវែង បេីកបរលេីផ្លូវជាតិលេខ១ ទិសដៅ បញ្ច្រាស់គ្នា៕ក្រោយកើតហេតុអ្នករបួសធ្ងន់២នាក់ ស្រី១នាក់ (ត្រូវយកទៅមន្ទីរពេទ្យកាល់ម៉ែត) នឹង របួសស្រាល០១នាក់ស្រី(ត្រូវត្រូវយកទៅមន្ទីរពេទ្យបង្អែកច្បារអំពៅ) ហេីយសំភារះខូចខាតម៉ូតូត្រូវមករក្សានៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមនីតិវិធីបន្ត៕