ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះបាញ់ថ្នាំការពារមេរោគ COVID-19 នៅតាមបន្ទប់ជួបរបស់កម្មករ~កម្មការិនី១០០បន្ទប់ នៅខណ្ឌមានជ័យ

77

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០​ ផ្ទះជួល បន្ទប់ជួល ចំនួន១០០បន្ទប់ របស់ កម្មករ-កម្មការិនី នៅសង្កាត់ចាក់អង្រែក្រោម ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ សហការជាមួយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ចុះបាញ់ថ្នាំបំភាយមេរោគ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ។

ការចុះបាញ់ថ្នាំនេះ ចូលរួមដោយលោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោកវរសេនីយ៍ត្រី នួន តែន ប្រធានក្រុមសង្គោះបន្ទាន់ ៧១១ បានដឹកនាំក្រុមជំនាញបាញ់ថ្នាំបំភាយមេរោគទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 នៅតាមផ្ទះជួល បន្ទប់ជួល កម្មករ​- កម្មការិនី ១០០បន្ទប់ នៅរដ្ឋបាលសាលាសង្កាត់ចាក់អង្រែក្រោម និងនគរបាលរដ្ឋបាលចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានផ្សព្វផ្សាយ សារអប់រំដល់បងប្អូន កម្មករ-កម្មការិនី រៀបចំទុកដាក់ វេចខ្ចប់ សំភារៈ អោយបានត្រឹមត្រូវ មុននិងក្រុមការងារធ្វើការបាញ់ថ្នាំបំភាយ ទប់ស្កាត់ និង បង្ការជំងឺកូវីដ-១៩ ស្នើអោយបងប្អូនកម្មករ-កម្មការនី ចូលរួមចំណែកនៅវិធានការទប់ស្កាត់ ជំងឺកូវិដ -១៩ ជាមួយអាជ្ញាធរទាំងអស់គ្នា ដោយសារ ជំងឺនេះជាជំងឺដ៌សាហាវបំផុតដែរអាចធ្វើអោយមនុស្សស្លាប់បាន ដោយយើងទាំងអស់គ្នាមិនបានការពារត្រឹមត្រូវតាមការផ្សព្វផ្សាយអប់រំរបស់អាជ្ញាធរមូលដ្ឋាននោះទេ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ ចំនួនអ្នកឆ្លង កូវីដ -១៩ លើពិភពលោកកើនដល់ជាង ១០.៥លាននាក់ ស្លាប់ ៥១ម៉ឺននាក់ និង ជាសះស្បើយជាង ៥.៧លាននាក់ហើយ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក ដូច្នេះស្នើអោយបងប្អូនកម្មករ កម្មការនី តាមបន្ទប់ផ្ទះជួល ត្រូវចេះសម្អាតខ្លួនប្រាណ យើងអោយបានជាប់ជាប្រចាំ ដោយប្រើប្រាស់ អាកុល ឬក៌ជែល សាប៊ូលាដៃ ហូបស្អាត និងតាមដានសុខភាពអោយបានជាប់ជាប្រចាំលើការវ៉ាស់កម្តៅទើបធ្វើអោយយើងអាចឆ្លងផុតពីជំងឺ កូវីដ -១៩ នេះបានដោយខ្លួនឯង ។

ម្យ៉ាងវិញទៀត លោកវរសេនីយ៍ត្រី នួន តែន ប្រធានក្រុម អន្តរាគមន៍ សង្គ្រោះបន្ទាន់ ៧១១ បានបញ្ជាក់ថា ការបាញ់ថ្នាំបំភាយទប់ស្កាត់ជំងឺ កូវីដ-១៩ នេះ មិនប៉ះពាល់ដល់សុខភាពនោះទេ ចំពោះសំភារៈប្រើប្រាស់ដូចជា ចាន ឆ្នាំង ដែលត្រូវសាយភាយថ្នាំ គ្រាន់តែយកមក លាងសំអាតវិញ គឺប្រើប្រាស់បានវិញហើយ ។
លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងបញ្ហាការបាញ់ថ្នាំបំភាយទប់ស្កាត់ជំងឺ COVID-19 សូមបងប្អូន កម្មករ-កម្មការិនី កុំមានការព្រួយបារម្ភ នូវការប៉ះពាល់ដល់សុខភាព ឬក៍មានការដួលសន្លប់នោះទេ ។
ក្នុងនោះដែរ លោក សោម អូន ប្រធាន សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានលើកឡើងថា គោលបំណងដែលក្រុមការងារសភាសម្ពន្ធ័មកថ្ងៃនេះ គឺចង់ចូលរួមចំណែកទប់ស្កាត់ជំងឺ COVID-19 ជាមួយរដ្ឋាភិបាល ដោយសារតែសព្វថ្ងៃជំងឺ COVID-19 ជាជំងឺសកល មានការកើនឡើងយ៉ាងច្រើននៅលើពិភពលោក ដែរមានអ្នកស្លាប់ និងអ្នកឆ្លង គួរអោយព្រួយបារម្មណ៍ខ្លាំង ។ ដូច្នេះក្រុមការងាររបស់សភាសម្ពន្ធ័ជាតិកម្ពុជា បានគោលការដឹកនាំរបស់រដ្ឋមន្រ្តីក្រសួងការងារ និងបានឩបករណ៍ជំនួយពីរដ្ឋាភិបាលចិន ក្នុងការផ្តល់សំភារះ រួមទាំងជួយបង្ហាត់ដល់គ្រូបង្គោលពីវិធីសាស្រ្តបាញ់ថ្នាំបំភាយសំលាប់មេរោគនេះក្នុងគោលបំណងជួយកាត់បន្ថយការរីរាលដាល ឬក៌ការឆ្លងដោយប្រការផ្សេងៗទៀត លោកបានបន្តថាក្រុមការងាររបស់លោក និងសហការជាមួយបណ្តាខណ្ឌ សង្កាត់ផ្សេងៗទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីចុះអប់រំដល់ កម្មករ-កម្មការិនី និងផ្ទះបងប្អូន ប្រជាពលរដ្ឋក្នុងការចូលរួមអនុវត្តវិធានការទប់ស្កាត់ការរីករាលជំងឺ COVID-19 ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល​ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគ នៅតាមផ្ទះជួលបន្ទប់ជួល កម្មករ-កម្មការិនី រោងចក្រ សហគ្រាស​ រួមទាំងអគាររដ្ឋបាលសាលាខណ្ឌទាំង១៤ ក៌ដូចជានៅតាមទីសាធារណៈទូទាំងរាជធានីភ្នំពេញផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង