ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់ដីនៅតំបន់រ៉ែ ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា សម្លាប់មនុស្សជាង១០០នាក់

136

យ៉ាំងហ្គុន៖ នៅថ្ងៃទី២ ខែកក្កដា នេះ មានសោកនាដកម្មមួយដែលមិនធ្លាប់មាននៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា គឺការបាក់ដីនៅតំបន់អណ្តូងរ៉ែ ដែលបានសម្លាប់មនុស្សជាង១០០នាក់ នេះបើយោងតាមការផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២ ខែកក្កដា នេះ ។

នាយកដ្ឋានសេវាកម្មអគ្គិភ័យមីយ៉ាន់ម៉ាបាននិយាយនៅលើទំព័រហ្វេសប៊ុកថា គ្រោះមហន្តរាយនេះបានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ដ៏ខ្លាំងនៅជិតព្រំដែនចិនក្នុងរដ្ឋកាឈិន។

ប៉ូលីសក្នុងតំបន់បានប្រាប់ AFP ថា មូលហេតុដែលបណ្តាលឱ្យមានហេតុការណ៍នេះកើតឡើង ដោយសារតែពួកបានប្រឆាំងនឹងការព្រមានមួយដែលមិនអោយធ្វើអណ្តូងរ៉ែកំឡុងពេលមានភ្លៀងធ្លាក់។

រហូតមកដល់ពេលនេះ សាកសពសរុបចំនួន ១១៣នាក់ហើយដែលត្រូវបានគេរកឃើញ និងទាញចេញពីក្នុងភក់ ។ ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តរកសាកសពចេញពីបឹងភក់នេះ បន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង