អគ្គលេខាធិការសហព័ន្ធកីឡា វាយកូនឃ្លីលើតុ៖ ការប្រកួតជើងឯកគ្រោងធ្វើនៅខែតុលា
ភ្នំពេញ៖អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាគឺលោកស៊ុន សុទ្ធារិទ្ធបានប្រាប់ឲ្យដឹងថាលោកមានគម្រោងរៀបចំ
ការប្រកួតកីឡាវាយកូនឃ្លីជើងឯកជាឆ្នាំនេះក្នុងអម្លុងខែតុលា ។
លោកបានបន្ទោសថាដោយសារតែមេរោគកូវីដ១៩បានធ្វើឲ្យគុណផលកីឡាគ្រប់ប្រភេទបានធ្លាក់ចុះដោយសារតែពួកគេទៅហ្វឹក
ហាត់តាមផ្ទះមួយរយៈដោយគ្រូបានត្រឹមតែប្រាប់ពីចម្ងាយ ឬ ប្រាប់តាមប្រព័ន្ធអនឡាញប៉ុណ្ណោះ ។ពេលនេះការហ្វឹកហាត់បានចាប់ផ្ដើមឡើង
វិញហើយៗគ្រប់សហព័ន្ធជាតិទាំងអស់បានពង្រឹងនូវសមត្ថភាពអត្តពលិករបស់ខ្លួនឡើងវិញ ។
លោកអគ្គលេខាធិការមិនទាន់បានប្រកាស់ពីវិញ្ញាសាដែលត្រូវដាក់ឲ្យប្រកួតនៅឡើយទេតែតាមធម្មតាការប្រកួតវាយកូនឃ្លីលើតុ
ត្រូវតែមានវិញ្ញាសាវាយជាឯលត្តជន វាយគូ វាយគូចម្រុះ និងប្រកួតជាក្រុម ។ជាមួយគ្នានេះក៏នៅមានការប្រកួតតាមប្រភេទអាយុដែលជាការ
ផ្ដល់ឧិកាសដល់កីឡាវ័យក្មេង ។
លោកនៅមិនទាន់ដឹងថាតើនឹងមានក្លិប សមាគមប៉ុន្មាន កីឡាករ កីឡាការិនីប៉ុន្មាននាក់ចូលរួមនោះទេតែបើតាមការណែនាំពីអន្តរ
ក្រសួងក៏ដូចជាក្រសួងសុខាភិបាលគឺត្រូវតែប្រកួតបិទទ្វារដោយមិនឲ្យមានអ្នកចូលទស្សនាឡើយហើយចំនួនអ្នកចូលរួមគឺមិនត្រូវលើសពី
១០០នាក់នោះទេ ។
លោកសុទ្ធារិទ្ធបញ្ជាក់ថាការហ្វឹកហាត់ត្រូវតែមានការប្រកួតបើគ្មានការប្រកួតទេនោះកីឡាករ កីឡាការិនីមិនសប្បាយចិត្តក្នុងការ
ហ្វឹកហាត់នោះទេ ។ពួកគេសុខចិត្តចាញ់ការប្រកួតតែមិនសុខចិត្តហាត់ដោយគ្មានការប្រកួតឡើយ ៕