World Cup 2018 ចាប់ផ្តើមនៅយប់នេះ
(ម៉ូស្គូ)៖ ពិធីបើកមហាព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នឹងចាប់ផ្តើមនាយប់ថ្ងៃ ព្រហស្បតិ៍ ទី១៤ ខែមិថុនានេះ នៅពហុកីឡដ្ឋាន Luhzniki ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៨០០០០នាក់ ស្ថិតក្នុងទីក្រុងម៉ូស្គូ។
កម្មវិធីបើកមហាព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងនេះ និងមានការចូលរួមដោយផ្ទាល់ពីប្រធានាធិបតីរុស្ស៊ី វ្លាឌីមែរ ពូទីន មេដឹកដឹកនាំពិភពលោកមួយចំនួន ប្រធាន FIFA លោក Gianni Infantino ប្រធានសហព័ន្ធប្រចាំទ្វីប ដ៏ដូចជាប្រទេសនីមួយៗផងដែរ សិល្បករ-សិល្បការិនី ប្រតិភូ និងកីឡាករទាំង ៣២ប្រទេសចូលរួមផងដែរ ដើម្បីបង្ហាញទង់ជាតិរបស់ពួកគេរៀងៗខ្លួន។
ក្នុងពិធីបើកដ៏មហាឱឡារិកដែលមានទាំងបាញ់កាំជ្រួច និងជាមួយការដុតភ្លើងគប់ ដើម្បីបើក World Cup 2018 មុនពិធីប្រកួតផ្លូវការរវាងម្ចាស់ផ្ទះរុស្ស៊ី ប៉ះអារ៉ាប៊ីសាអូឌីត នាម៉ោង ១០យប់ នៃវគ្គសន្សំពិន្ទុប្រចាំពូល A។
លោកប្រធានាធិបតី ពូទីន បានថ្លែងថា “កីឡាបាល់ទាត់ត្រូវបានគេស្រឡាញ់ យ៉ាងពិតប្រាកដនៅទីនេះ ហើយវាត្រូវបានគេហៅថា សេចក្ដីស្រឡាញ់ នៅក្នុងការមើលឃើញ ជាលើកដំបូង ចាប់តាំងពីការប្រកួតដំបូង របស់យើងនៅទីនេះនៅឆ្នាំ 1897 ។ ខ្ញុំសង្ឃឹមថាក្រុមអ្នកគាំទ្រ និងក្រុមរីករាយ នឹងការស្នាក់នៅរបស់ពួកគេ នៅក្នុងប្រទេសរុស្ស៊ី ដែលជាប្រទេសបើកចំហ រាក់ទាក់និងមិត្តភាព ជាមួយប្រជាជន ដែលមានតម្លៃរួមគ្នា។ បាល់ទាត់នាំមកយើងទាំងអស់គ្នា នៅក្នុងក្រុមមួយយើង ត្រូវបានបង្រួបបង្រួម ដោយការប្រកួតដ៏អស្ចារ្យនេះ” ៕