ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ​ខ្មែរ​-​ឥស្លាម​នៅ​ស្រុក​ក្រូចឆ្មារ ទទួល បាន​អំណោយ​មនុស្សធម៌ ពី​កាក បាទ​ក្រហម​កម្ពុជា​

97

 

 

​ត្បូងឃ្មុំ​៖ តាម​ប្រភពពី​កាកបាទក្រហមកម្ពុជា​បានឱ្យដឹងថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០២ ខែកក្កដា ឆ្នាំ​២០២០​នេះ លោកស្រី ម៉ែន នារី សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទ ក្រហម កម្ពុជា និង​សហការី រួមជាមួយ​ថ្នាក់ ដឹកនាំ មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ត្បូងឃ្មុំ បាន ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ដល់​ប្រជា​ពល រដ្ឋ​ខ្មែរ​-​ឥស្លាម​ចំនួន​៦០​គ្រួសារ​រស់នៅ សហគមន៍​ខ្មែរ​-​ឥស្លាម នៅក្នុង​តំបន់​អភិវឌ្ឍន៍​ថ្មី ក្នុងភូមិ​កោះ​ផល ឃុំ​ប៉ើ​ស​១ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

ក្នុងឱកាស​ជួប​សំណេះសំណាល​នោះ លោកស្រី អគ្គលេខាធិការរង​ទី​១​បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ​ក្តី​នឹករលឹក ការគិតគូរ ជាមួយនឹង​មនោ ស​ញ្ចេ​ត​នា និង​អនុស្សាវរីយ៍​ជាច្រើន នៅ ស្រុកកំណើត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន​ជាពិសេស​ក្តី​សោមនស្ស​រីក រាយ ចំពោះ​ការកើត​ថ្មី​ឡើងវិញ​នូវ​ភូមិ​កោះ​ផល ក្នុងស្រុក​ក្រូចឆ្មារ ដែលមាន​សហគមន៍​ខ្មែរ​-​ឥស្លាម​រស់នៅក្នុង​តំបន់​នេះ​។​

លោក​អគ្គលេខាធិការរង​ទី​១​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​គិតគូរ​ពី​បញ្ហា សុខ​ភាពជា​ចម្បង ត្រូវមាន​អនាម័យ​ស្អាត​ជានិច្ច ជាពិសេស បន្ត​ចូលរួម​អនុវត្តន៍​តាម​ការ អំពាវនាវ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការ​ទប់ស្កាត់ រលក​ទី​ពីរ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅ​កម្ពុជា ។ ជាមួយគ្នានេះដែរ សូម​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ខិតខំ​ប្រឹងប្រែង​ប្រកប​របរ​បង្កបង្កើនផល ដើម្បី​ជីវភាព​គ្រួសារ និង​រស់នៅ​ជាមួយគ្នា​ដោយ ភាព​សុខដុម​រមណី​កម្ម​សាសនា​ជាតិ​សាសន៍ ក្រោម​ម្លប់​នៃ​សន្តិភាព ។​

លោក​បាន​បញ្ជាក់ថា ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅតែ​ជា​ក្តី ព្រួយបារម្ភ របស់​ពិភពលោក​ទាំងមូល ប៉ុន្តែ ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់ ប្រមុខ​រាជ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​នូវ​ជោគជ័យ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ ដោយ​មិនឱ្យ មាន​អ្នកស្លាប់ និង​គ្រប់គ្រង​មិនឱ្យ​មានការ​ឆ្លង​ក្នុង​សហគមន៍ តាមរយៈ​ការដាក់ចេញ​នូវ វិធានការ​ច្បាស់លាស់ និង​ទប់ស្កាត់បាន យ៉ាង​ទាន់ពេលវេលា ។​

លោកស្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ដែលមាន​ទឹកចិត្ត សប្បុរស និង​ស្មារតី​ចែករំលែក បន្ត​ចូលរួម​ឧបត្ថម្ភ​ថវិកា​ដល់ កាកបាទក្រហមកម្ពុជា ទោះបីជា កាកបាទ ក្រហម​កម្ពុជា បាន​ផ្អាក​ការ​ប្រារព្ធ​ទិវា ៨ ឧសភា ឆ្នាំ​២០២០ ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​។ ការបរិច្ចាគ​ធនធាន ពី សប្បុរសជន​ទាំងអស់ បានផ្តល់​លទ្ធភាព ដល់ កាកបាទក្រហមកម្ពុជា ក្នុងការ​ចុះជួយ សម្រាល​ការលំបាក​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត និង​គ្រួសារ​រង គ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ​នៅ​ទូទាំងប្រទេស ជាពិសេស ការជួយ​សម្រាល​ជីវភាព ក្នុងកំឡុងពេល​កូ​វីដ​-១៩​នេះ​។​

សូមបញ្ជាក់ថា  ​អំណោយ​ដែល​យកមក​ចែកជូន​ប្រជាពលរដ្ឋ​ខ្មែរ​-​ឥស្លាម​ទាំង​៦០ គ្រួសារ​នោះ​ ​គឺ​ក្នុង​គ្រួសារ​នីមួយៗ​ទទួលបាន  ​អង្ករ​៣០​គីឡូក្រាម​មី​១​កេស ត្រីខ ១០​កំប៉ុង ឃី​ត​១(​មុង​ភួយ​សារុង​ក្រមា​អាវយឺត​) អាល់ កុល​ម៉ាស់ និង​ថវិកា​៥​ម៉ឺន​រៀល​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង